ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់រត់ចម្ងាយផ្លូវជាង១៩៣គីឡូម៉ែត្រដើម្បី​រៃអង្គាស​ថវិកា​ជួយកុមារកើតជំងឺមហារីក - Khmerload

ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់រត់ចម្ងាយផ្លូវជាង១៩៣គីឡូម៉ែត្រដើម្បី​រៃអង្គាស​ថវិកា​ជួយកុមារកើតជំងឺមហារីក

https://s5.kh1.co/60/60aa8dfc83f01288f88bd433c7171c547920adc3.jpg
សង្គម
 06-Dec-2019 2pm · 2 years ago

អាមេរិក៖ កុមារអាយុ៩ឆ្នាំម្នាក់មកពីរដ្ឋវឺជីនៀ មានចំណូលចិត្តខាងការរត់ចម្ងាយ ហើយកាលពី២ឆ្នាំមុនកុមារម្នាក់នេះធ្លាប់បានចូលរួមកម្មវិធីរត់ចម្ងាយនៅក្នុងកម្មវិធី 5K Run សម្រាប់កម្មវិធីសប្បុរសធម៌។ នៅក្នុងឆ្នាំ២០១៩នេះ កុមារ Matteo Lambert បានរត់ចម្ងាយជាង១៩៣គីឡូម៉ែត្រ​និងអាចរៃអង្គាសប្រាក់បាន ៦៥,៥០០ដុល្លារ ដោយរត់កាត់ព្រំប្រទល់សហរដ្ឋអាមេរិកនិងប្រទេសកាណាដា។ ឪពុករបស់ Matteo គឺលោក Brandon Lambert​ បានប្រាប់សារព័ត៌មាន Fox 10 Phoenix ថាកូនប្រុសរបស់គាត់ជាក្មេងចិត្តល្អហើយចូលចិត្តជួយមនុស្សនៅជុំវិញខ្លួន។

https://s5.kh1.co/__image/w=650,h=366,q=100/31/31a57a0906fbbe1b80a660b3f7c4e46851000728.jpg
កុមារ Matteo Lambert
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅប៉ុន្មានសប្ដាហ៍ទៀតនឹងដាច់ឆ្នាំ២០១៩ ការរត់ប្រណាំងចំនួន៣៥នៅទូទាំងរដ្ឋចំនួន១៥គឺជាគោលដៅរបស់ Matteo ហើយវាត្រូវបានគេផ្សព្វផ្សាយពាសពេញបណ្តាញសង្គម និងជំរុញឲ្យកុមារនេះចាប់ផ្តើមសប្បុរសធម៌ផ្ទាល់ខ្លួនដែលមានឈ្មោះថា “Off the Charts Club”។ កុមារ Matteo​ សង្ឃឹមថាប្រាក់ដែលក្រុមការងាររកបាននឹងអាចជួយដល់កុមារឯទៀតដែលមានជំងឺមហារីក៕

Chhen Hangly
H.L

អត្ថបទទាក់ទង