សាហាវបាត់! ក្រោយចាញ់មីយ៉ាន់ម៉ាយប់មិញ Felix បោះសម្ដីថានឹងជួបគ្នាម្ដងទៀតនៅវគ្គ…..

//s5.kh1.co/e1/e10a77fb5d3ddb21b7761d07dfa1bf5bc2f6d317.jpg
កីទ្បា

 ០៣-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រោយប្រកួតចាញ់មីយ៉ាន់ម៉ា ២-១ កាលពីយប់មិញក្នុងការប្រកួតពូល A ព្រឹត្តិការណក៍កីឡាស៊ីហ្គេមលើកទី៣០ វិញ្ញសាបាល់ទាត់បុរស គ្រូបង្វឹកក្រុមបាល់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ លោក Felix G. Dalmas សង្ឃឹមថានឹងអាចជួបមីយ៉ាន់ម៉ាម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Felix G. Dalmas
លោក Felix G. Dalmas

ថ្លែងនៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតលោក Felix បានលើកឡើងថា៖

“ខ្ញុំដឹងថាលទ្ធផលនេះមិនមែនជាអ្វីដែលយើងនិងអ្នកគាំទ្រចង់បានឡើយ តែសូមបន្តលើកទឹកចិត្តដល់កីឡាករ ពួកគេពិតជាខំប្រឹងប្រែងយ៉ាងខ្លាំងស្រាប់ការប្រកួតនេះ ក៏ដូចជាការប្រកួតផ្សេងៗដែរ។”

លោក Felix G. Dalmas
លោក Felix G. Dalmas

បុរសសញ្ជាតិអាហ្សង់ទីនក៏បានបន្តទៀតថា៖

“ហើយចូលរួមអបអរដល់មីយ៉ានម៉ាដែលទទួលបានជ័យជម្នះ ពួកគេមានគ្រូល្អ និងកីឡាករល្អ។ យើងនៅសល់មួយប្រកួតទៀត សង្ឃឹមថាយើងជួបគ្នាម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ។”

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតចុងក្រោយរបស់ U-22 កម្ពុជា ក្នុងពូលនឹងត្រូវប៉ះជាមួយម៉ាឡេស៊ី ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣រសៀល(ម៉ោងនៅក្នុងប្រទេសកម្ពុជា) នៅកីឡដ្ឋាន Rizal Memorial៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T