ចិន៖ នៅថ្ងៃព្រហស្បតិ៍នេះក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ Black Hole ដ៏ធំមួយនៅក្នុងកាឡាក់ស៊ី Milky Way របស់យើង។ Black Hole ដ៏ធំសម្បើមមួយនេះត្រូវបានគេដាក់ឈ្មោះឲ្យថា LB-1 និងមានចម្ងាយ១៥,០០០ឆ្នាំពន្លឺពីផែនដី។ ចំណែកម៉ាសរបស់វាគឺធំជាងព្រះអាទិត្យរបស់យើងដល់ទៅ៧០ដង។ នៅក្នុងកាឡាក់ស៊ីរបស់យើងគេប៉ាន់ស្មានថាប្រហែលជាមាន Black Hole ១០០លាន ប៉ុន្តែ LB-1 គឺមានម៉ាសធំជាង Black Hole ធម្មតាដល់ទៅ២ដង នេះបើតាមសម្ដីរបស់លោក Liu Jifeng ដែលជាសាស្ត្រាចារ្យនៃអ្នកអង្កេតតារាសាស្ត្រជាតិរបស់ប្រទេសចិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគាត់បានបន្ថែមទៀតថា Black Hole ដែលមានម៉ាសធំបែបនេះមិននឹកស្មានថាវាមានវត្តមាននៅក្នុងកាឡាក់ស៊ីរបស់យើងសោះ។ Black Hole ធម្មតារហូតដល់ Black Hole ដែលមានម៉ាស២០ដងធំជាងព្រះអាទិត្យត្រូវបានកើតឡើងនៅពេលផ្កាយនៅចំណុចកណ្ដាលកាឡាក់ស៊ីងាប់បាត់ទៅ។ Black Hole យក្សវិញគឺមានទំហំធំជាងព្រះអាទិត្យរបស់យើងដល់ទៅរាប់លានដង ហើយដើមកំណើតរបស់វានៅមិនទាន់ដឹងច្បាស់នៅឡើយ៕