កម្មវិធីយុទ្ធនាការផ្សព្វផ្សាយផលិតផល «មីជាតិ»!

//s5.kh1.co/ac/acefeb1abfd876def06a31675579d9b9cfb748ea.jpg
សង្គម

 ២២-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ យុទ្ធនាការផ្សព្វផ្សាយផលិតផល​ «មីជាតិ» បាន​កំពុង​ផ្សព្វ​ផ្សាយ​ជា​ច្រើន​តាមរយៈស្តង់តាំង​បង្ហាញ​នៅតាម​ទី​​សាធារណៈ ​ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម កាសែត វិទ្យុ ទូរទស្សន៍ ​អ៊ីនធឺណេត និង​បណ្តាញ​សង្គម​ជា​ច្រើនទៀត ដែល​មាន​រូបភាព​ជាការភ្លក្ស ឬលក់ ខ្លះជាអត្ថបទព័ត៌មាន ខ្លះជារូបភាពតាំងបង្ហាញ និង​ខ្លះ​ជា​វីដេអូ​ផ្សព្វ​ផ្សាយ។ នា​ពេល​បច្ចុប្បន្ន សន្ទុះនៃការគាំទ្រចំពោះផលិតផល «មីជាតិ» កាន់តែកើតឡើងជាបន្តបន្ទាប់។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីជម្រុញទៅដល់ការផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានអំពីផលិតផលដ៏ថ្មី និង​មាន​គុណភាព​មួយ​នេះ​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ ក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD. ​ដែលជាក្រុមហ៊ុនផលិត​ «មីជាតិ» បានរៀប​ចំ​កម្មវិធីប្រកាសយុទ្ធនាការផ្សព្វ​ផ្សាយ​ថ្មីមួយទៀត ដើម្បី​ឲ្យ​ប្រជាជន​បាន​ស្គាល់ និង​មាន​ឱកាស​ភ្លក្ស​ ​ដោយ​ផ្ទាល់​នូវ​ផលិត​​ផល​ដែល​មាន​គុណភាព​រស​ជាតិ​បែបខ្មែរមួយនេះ។

កម្មវិធីយុទ្ធនាការផ្សព្វផ្សាយផលិតផល «មីជាតិ»
កម្មវិធីយុទ្ធនាការផ្សព្វផ្សាយផលិតផល «មីជាតិ»
កម្មវិធីយុទ្ធនាការផ្សព្វផ្សាយផលិតផល «មីជាតិ»
កម្មវិធីយុទ្ធនាការផ្សព្វផ្សាយផលិតផល «មីជាតិ»

យុទ្ធនាការនេះ ត្រូវបានចាប់ផ្តើមប្រកាស​នៅក្នុងបរិវេណកោះពេជ្រ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៧:៣០នាទី​ ដែលមានលោកជំទាវ ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD. ជាគណៈអធិបតី និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស គណៈគ្រប់គ្រងក្រុមហ៊ុន ក្រុមការងារ​ និងប្រជាជនទូទៅជាច្រើននាក់។

នៅក្នុងកម្មវិធីប្រកាសយុទ្ធនាការផ្សព្វផ្សាយថ្មីនេះ លោកជំទាវ ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD. ដែលជាក្រុមហ៊ុនផលិត «មីជាតិ» បានមានប្រសាសន៍ថា៖

«មីជាតិជាសមិទ្ធផលថ្មី ដែលប្រជាជនភាគច្រើន អាចនឹងមិនទាន់បានស្គាល់នៅលើទីផ្សារកម្ពុជានៅឡើយ។ នេះជាបញ្ហាចម្បងមួយដែលក្រុមហ៊ុនបានព្យាករណ៍រួចមកហើយ និងបានបង្កើតនូវកម្មវិធីជាច្រើន ដើម្បីផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋខ្មែរអំពីផលិតផលមីជាតិនេះ»។

 លោកជំទាវ ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD. 
 លោកជំទាវ ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD. 

លោកជំទាវនាយិកាក្រុមហ៊ុនបានបន្តទៀតថា៖

«យុទ្ធនាការផ្សព្វផ្សាយមីជាតិនៅថ្ងៃនេះ ជាកម្មវិធីមួយដែលយើងរំពឹងទុកថា នឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាពិសេសនៅក្នុងរាជធានីភ្នំពេញបានស្គាល់ និងភ្លក្សនូវរសជាតិនៃស្នាដៃខ្មែរមួយនេះ។»

យុទ្ធនាការថ្មីនេះ ត្រូវធ្វើឡើងតាមរយៈការជិះកង់ និងតុកតុកដើម្បីចែកចាយមីជាតិដោយឥតគិតថ្លៃនៅ​​តាម​ផ្សារ សាលារៀន និងទីសាធារណៈឬទីប្រជុំជនដែលមានទីធ្លាទូលាយនៅតាមបណ្តោយដង​ផ្លូវ​ធំៗ​ទូទាំង​ខណ្ឌ​ទាំង​១២​ក្នុង​​រាជធានី​ភ្នំពេញ​។

ក្នុងនោះក្រុមហ៊ុន​បានរៀបចំមីជាតិជាច្រើនកេស កង់​ចំនួន​៦០ និងតុកតុកចំនួន៣០ ដែល​ចែក​ចេញ​ជា៦ក្រុម និង​មាន​បិត​​ស្លាក​សញ្ញា​​មី​ជាតិ​​ជាសម្គាស់ ដើម្បីធ្វើការផ្សព្វផ្សាយក្នុងរយៈ​ពេល​ពីរ​​សប្តាហ៍ គិត​ចាប់​ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ​២០១៩​ ទៅតាម​កាលវិ​ភាគ​កំណត់។​

កម្មវិធីយុទ្ធនាការផ្សព្វផ្សាយផលិតផល «មីជាតិ»
កម្មវិធីយុទ្ធនាការផ្សព្វផ្សាយផលិតផល «មីជាតិ»
កម្មវិធីយុទ្ធនាការផ្សព្វផ្សាយផលិតផល «មីជាតិ»
កម្មវិធីយុទ្ធនាការផ្សព្វផ្សាយផលិតផល «មីជាតិ»

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមក រោងចក្រផលិតផលមួយនេះ ក៏បានធ្វើការសម្ពោធក្រោម​ស្លាក​សញ្ញា «មីជាតិ» ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់របស់ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងប្រជាពលរដ្ឋជាច្រើន ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​​ក្នុង​ភូមិ​ត្រពាំង​ពោធិ សង្កាត់​គោករការ ខណ្ឌ​ពោធិសែន​ជ័យ រាជ​ធានី​ភ្នំពេញ។

ក្រោមពាក្យ​ស្លោក​ថា «មីជាតិ ស្នាដៃ​ខ្មែរ រស​ជាតិខ្មែរ» មីជាតិ ត្រូវបានផលិតដោយមានរសជាតិបីជម្រើស គឺរសជាតិខគោ រសជាតិសាច់ជ្រូកចិញ្រ្ចាំ និងរសជាតិស៊ុបមាន់ ដែលរសជាតិទាំងបីនេះ​ ត្រូវបាន​ឆ្លង​កាត់​ការ​ពិសោធ​ស្រាវ​ជ្រាវ​​យ៉ាង​ហ្មត់​ចត់​​បំផុត​ ដើម្បីឲ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយមរបស់ប្រជាជនខ្មែរ។ ការ​រួមផ្សំ​ជាមួយ​ម៉ាស៊ីន​​​ជប៉ុន បច្ចេកវិទ្យាជប៉ុន ព្រមទាំងវត្ថុធាតុដើម និងគ្រឿងផ្សំក្នុងស្រុកនិងបរទេស គឺជាគុណតម្លៃ ដែល​ក្រុម​ហ៊ុន​ផលិតមីជាតិ បានប្តេជ្ញា​ចិត្តយ៉ាងហ្មត់ចត់ដើម្បីធានានូវគុណភាព​ អត្ថប្រយោជន៍ និងរសជាតិដើម្បីខ្មែរ។​

ជាចុងក្រោយលោកជំទាវនាយិកាក្រុមហ៊ុន សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ទាំងអស់ ចូលរួមគាំទ្រផលិត​​ផល​ស្នាដៃខ្មែរ ដើម្បីចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិក៏ដូចជាគាំទ្រផលិតផលក្នុងស្រុក។ ដូច្នេះដើម្បី​ការ​រីក​ចម្រើន​របស់ខ្មែរ ដើម្បីកូនចៅជំនាន់ក្រោយរបស់ខ្មែរ និងដើម្បី​មោទនភាព​កិត្តិយស​​របស់​ខ្មែរ យើង​ជា​កូន​ខ្មែរ​ត្រូវ​គាំទ្រ​ និងរួមគ្នា​ជួយ​លើក​កម្ពស់​ផលិត​​​ផល​ខ្មែរ​នៅ​លើ​ទី​ផ្សារ។  យើង​រួមគ្នា​ដើម្បី​វឌ្ឍនភាព​របស់​កម្ពុជា៕

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T