សម្ដេចតេជោ ហ៊ុន សែន កំណត់យកថ្ងៃទី២០ ខែវិច្ឆិកា ជាថ្ងៃកាន់ព្រះរាជមរណទុក្ខ ចំពោះការសោយទិវង្គតរបស់ព្រះរៀម នរោត្តម បុប្ផាទេវី (Video inside)

//s5.kh1.co/85/850dfd24be4aad227b95052f298895f14bc76b06.jpg
សង្គម

 ១៩-វិច្ឆិកា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានកំណត់យកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ជាថ្ងៃកាន់ព្រះរាជមរណទុក្ខ ចំពោះការសោយទិវង្គត របស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនោះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យតាមក្រសួងស្ថាប័ននានា ត្រូវបង្ហូតទង់ជាតិ ចុះពាក់កណ្តាលដងផងដែរ។

ការប្រកាសបែបនេះបានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន ​សែន អនុញ្ញាតឲ្យប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការរិនី ប្រមាណ៤០០នាក់ ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ ណែនាំមួយចំនួន មុនអត្តពលិកកម្ពុជា ចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។

ស្ថិតក្នុងទឹកមុខស្រពាប់ស្រពោន សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ មួយថ្ងៃ គឺជាថ្ងៃកាន់ទុក្ខ ដែលសូមឲ្យគ្រប់ស្ថាប័នរដ្ឋ និងផ្នែកឯកជនទម្លាក់ទង់ជាតិ ចុះពាក់កណ្តាលដង ដើម្បីបង្ហាញពីការចូលរួម ការកាន់ទុក្ខចំពោះការបាត់បង់ដ៏ធំធេង សម្រាប់ជាតិរបស់យើង»។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យទីស្ដីការគណៈរដ្ឋមន្ដ្រី រួមជាមួយនិងគណៈកម្មាបុណ្យជាតិ-អន្ដរជាតិ ធ្វើការណែនាំបន្ថែម ទៅកាន់គ្រប់ស្ថាប័នរបស់ជាតិទាំងអស់ ដើម្បីទម្លាក់ចុះនៅដងទង់ជាតិ នៅទង់ជាតិពាក់កណ្ដាលដង នៅថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏នឹងដឹកនាំប្រតិភូ របស់រាជរដ្ឋាភិបាល ទៅគោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះរាម នរោត្តម បុប្ផាទេវី នៅម៉ោង៤ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ហើយសម្ដេចតេជោ បានប្រាប់ឲ្យតាមស្ថាប័នរដ្ឋនានា ក៏ត្រូវរៀបចំនូវគណៈប្រតិភូ ដើម្បីចូលរួមទៅគោរពព្រះវិញ្ញាណក្ខន្ធ របស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។

សូមជម្រាបថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាបុត្រច្បងរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានសោយទិវង្គត់ នាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។

សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ ព្រះអង្គ ត្រូវជាព្រះរៀម បង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕

https://s5.kh1.co/__image/w=650,h=434,q=100/28/287b13f28bb735edae498f01b0041f969a951e6d.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/01/013914c7f93851fb4bd056e6a9e8d5f18d054035.jpg

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងពិធីបដិបត្តិសមាធិ និងមហាបង្សុកូលឧទ្ទិសព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស

 ១៩-ឧសភា-២០២៤ 
 ១០ព្រឹក · ១៤ នាទីមុន
//s9.kh1.co/ed/edf6ce34cdaf9baf5963c79996287d1f86e975de.jpg

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះមកទស្សនកិច្ចនៅរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដើម្បីលើកកម្ពស់ចំណេះដឹងពីអាហារសុវត្ថិភាព

 ១៨-ឧសភា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T