ថ្លៃកប់ពពក! ក្ដាមព្រិលមួយក្បាលទម្ងន់១.២គីឡូក្រាម ដាក់លក់ដេញថ្លៃបានរហូតដល់ទៅជិត ៤៦,០០០ដុល្លារ

//s5.kh1.co/b8/b80bc5d4af887fca4e28152a50a7310e38885a91.jpg
សង្គម

 ១៧-វិច្ឆិកា-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

ជប៉ុន៖ កាលពីថ្ងៃទី៧ ខែវិឆ្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ នៅក្នុងប្រទេសជប៉ុនបានដាក់លក់ដេញថ្លៃ ក្ដាមព្រិលមួយក្បាលទម្ងន់១.២គីឡូក្រាម បានរហូតដល់ទៅជិត ៤៦,០០០ដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ក្ដាមព្រិលមួយក្បាលនោះមានទម្ងន់១.២គីឡូក្រាម និងស្នូកប្រវែង១៤.៦សង់ទីម៉ែត្រ ត្រូវបានដាក់លក់ដេញថ្លៃក្នុងតម្លៃ៥លានយេន (ប្រមាណ៤៥,៩៧០ដុល្លារអាមេរិក) ​ដែលជា​តម្លៃ​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក។

ក្ដាមព្រិលមួយក្បាលនោះត្រូវបាននេសាទនៅក្នុងសមុទ្រខាងកើតនៃក្រុង Tottori ដែលជាតំបន់សម្បូរទៅដោយក្ដាមព្រិលដ៏មានតម្លៃថ្លៃៗ។

លោក Hanemasa-Hamashita ដែលជាអ្នកទិញក្ដាមព្រិលនោះបាននិយាយថា៖

«តម្លៃរបស់វាអាចខ្ពស់ជាងការស្មាន ប៉ុន្ដែក្ដាមព្រិលនេះខ្ញុំគួរតែទិញ ហើយខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយណាស់។ ខ្ញុំជឿថា ក្ដាមព្រិលនេះគឺជាក្ដាមដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក។»

ប្រភពបានបន្ដថា កាលពីឆ្នាំ២០១៨កន្លងទៅនេះ លោក Hanemasa ក៏ធ្លាប់បានចំណាយប្រាក់ចំនួន២លានយេន (ប្រមាណ១៨,៣៨៨ដុល្លារអេមរិក) ទៅលើក្ដាមព្រិលម្ដងរួចមកហើយដែរ។

យ៉ាងណាមិញ ក្រោយពីដេញថ្លៃបានក្ដាមព្រិលនោះរួចមក លោក Hanemasa នឹងមានគម្រោងយកទៅលក់បន្ដទៅកាន់ភោជនីយដ្ឋានមួយកន្លែងនៅតំបន់ Ginza ក្នុងទីក្រុងតូក្យូផងដែរ៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖

ក្ដាមព្រិល
ក្ដាមព្រិល
ក្ដាមព្រិល
ក្ដាមព្រិល
ក្ដាមព្រិល
ក្ដាមព្រិល
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T