ក្រុមហ៊ុន Huawei អំពាវនាវឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាដើម្បីបង្កើនល្បឿនឌីជីថល ភាវូបនីយកម្មអាស៊ាន

//s5.kh1.co/42/42f2f2c6ec2b4bf71b96f7b733abe22d0195971d.jpg
សង្គម

 ១៥-វិច្ឆិកា-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

 ទីក្រុងបាងកកប្រទេសថៃថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០១៩៖ ថ្លែងក្នុងវេទិកាធុរកិច្ចសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០១៩ នៅថ្ងៃព្រហស្បតិ៍នេះនៅទីក្រុងបាងកក លោក James Wu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានអំពាវនាវឱ្យមានការខិតខំរួមគ្នាមួយនៅតាមបណ្តាប្រទេសនិងឧស្សាហកម្ម ដើម្បីពន្លឿនឌីជីថលភាវូបនីយកម្មនៅក្នុងអាស៊ាននិងចាប់យកឱកាសពីបច្ចេកវិទ្យា 5G, Cloud និង AI ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន Huawei អំពាវនាវឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាដើម្បីបង្កើនល្បឿនឌីជីថល ភាវូបនីយកម្មអាស៊ាន
ក្រុមហ៊ុន Huawei អំពាវនាវឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាដើម្បីបង្កើនល្បឿនឌីជីថល ភាវូបនីយកម្មអាស៊ាន

លោក Wu បានមានប្រសាសន៍ក្នុងកិច្ចពិភាក្សាស្តីពី “ចក្ខុវិស័យរបស់នាយកប្រតិបត្តិអាស៊ាន ២០២០ -ASEAN CEO’s Vision 2020 & Beyond” ថា

“ឆ្នាំ ២០២០ នឹងក្លាយជាគោលដៅដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានវិទ្យា (ICT) របស់អាស៊ាន ព្រោះវាជាឆ្នាំដែលកត់សម្គាល់ពីការចាប់ផ្តើមនៃភាពទូលំទូលាយនៃការប្រើប្រាស់ជាផ្លូវការនៃបច្ចេកវិទ្យា 5G ។ វាគឺជាការចាប់ផ្តើមនៃយុគសម័យឆ្លាតវៃ ដែលអាចជំរុញភាពច្នៃប្រឌិតរបស់យុវជនជំនាន់ក្រោយរបស់អាស៊ាន។

លោកបានបន្តថា៖

«ប្រសិនបើអ្នកក្រឡេកមើលលើតួលេខនៃការអភិវឌ្ឍន៍ផ្នែក ICT ក្នុងអាស៊ាន អ្នកអាចឃើញថាការអភិវឌ្ឍគឺពិតជាមិនស្មើគ្នាទេ។ ប្រទេសភាគច្រើនក្នុងតំបន់អាស៊ាននៅតែស្ថិតក្នុងដំណាក់កាលចាប់ផ្តើម។ ដើម្បីធ្វើឱ្យចក្ខុវិស័យឌីជីថលក្លាយជាការពិតមួយតម្រូវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាល ឧស្សាហកម្មនិងសង្គមទាំងមូល។»

លោក Wu បានស្នើអោយមានទស្សនវិស័យវែងឆ្ងាយ សម្រាប់រដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសអំណោយផលមួយដល់អ្នកវិនិយោគ បង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងដាក់ចេញនូវគោលនយោបាយដូចជាការលើកទឹកចិត្តពន្ធដើម្បីជម្រុញសេដ្ឋកិច្ចឌីជីថលនិងផ្តល់នូវធនធាន spectrum ដ៏ប្រសើរ ក៏ដូចជាគោលនយោបាយកំណត់តម្លៃ។ បច្ចេកវិទ្យា ICT នាពេលអនាគតមិនត្រឹមតែជាប្រព័ន្ធជំនួយប៉ុណ្ណោះទេ វាថែមទាំងជាប្រព័ន្ធផលិតកម្ម និងជាប្រព័ន្ធនៃការសម្រេចចិត្តសម្រាប់ឧស្សាហកម្មទៀតផង ព្រោះវានឹងក្លាយជា platform មួយ ដែលមិនអាចខ្វះបានសម្រាប់សហគ្រាស ដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពការងារ ហើយទីបំផុតវាអាចជួយដល់ការស្វែងរកកំហុសហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រទីផ្សារនៃម៉ាកសញ្ញា ដើម្បីសម្របសម្រួលឲ្យកាន់តែប្រសើរចំពោះការកំណត់ពេលវេលាកិច្ចការងារ និងភាពត្រឹមត្រូវនៃការសម្រេចចិត្ត។ នៅត្រឹមឆ្នាំ ២០២៥ ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានសម្រាប់សហគ្រាសទាំងអស់នឹងត្រូវធ្វើប្រតិបត្តិការលើបច្ចេកវិទ្យា cloud ហើយជាង ៨៥% នៃកម្មវិធី (application) របស់សហគ្រាសនឹងត្រូវដាក់ពង្រាយលើ cloud ។

លោកបានបន្ថែមថា៖

«5G + Cloud + AI គឺជាបច្ចេកវិទ្យាដ៏សំខាន់ដែលអាចជួយជំរុញដល់ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថល ។ដោយសារតែយើងមិនអាចប៉ាន់ស្មាននូវរាល់តម្រូវការអាជីវកម្មទាំងអស់ជាមុន ដូចនេះយើងត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធមួយដែលអាចបត់បែនបាន និងអាចឆ្លើយតបបានគ្រប់គ្រាន់ទៅនឹងតម្រូវការ ក៏ដូចជាទំហំអាជីវកម្មនាពេលអនាគតក្នុងយុគសម័យឆ្លាតវៃ។»

លោក Wu បានសង្កត់ធ្ងន់ថា ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេដូចជា 5G, Cloud និង AI ក្រុមហ៊ុន Huawei បានប្តេជ្ញាចិត្តធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាឌីជីថលនៅអាស៊ាន ដោយផ្តល់ការប្រឹក្សាយោបល់អំពីយុទ្ធសាស្ត្រឌីជីថលថ្នាក់ជាតិ គាំទ្រដល់ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថលនៅក្នុងឧស្សាហកម្មផ្សេងៗ បណ្តុះបណ្តាលកំលាំងពលកម្មផ្នែកឌីជីថល និងការបង្កើតប្រព័ន្ធ ecosystem នៃឧស្សាហកម្មនេះប្រកបដោយភាពរីកចម្រើន។ កាលពីឆ្នាំ ២០១៨ កន្លងទៅ ក្រុមហ៊ុន Huawei បានប្រកាសផែនការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ក្នុងទំហំទឹកប្រាក់ ៨១ លានដុល្លារ ដើម្បីបណ្តុះបណ្តាលកម្លាំងពលកម្មផ្នែកឌីជីថល និងបានបង្កើតបន្ទប់ពិសោធន៍ដើម្បីបង្កើតឲ្យមានអាជីវកម្មថ្មីៗ និងសហគ្រាសធុនតូច និងមធ្យមនៅក្នុងតំបន់។ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ក៏គ្រោងនឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល Huawei Academy នៅទីក្រុងបាងកក ដើម្បីបណ្តុះបណ្តាលទេពកោសល្យឌីជីថល និងបង្កើនល្បឿនឌីជីថលភាវូបនីយកម្មអាស៊ានផងដែរ។

លោក James Wu មានប្រសាសន៍ថា

«នៅទូទាំងពិភពលោក គ្រប់សេដ្ឋកិច្ច និងឧស្សាហកម្មទាំងឡាយកំពុងប្រញាប់ប្រញាល់ចាប់យកបច្ចេកវិទ្យា 5G, Cloud និង AI ដើម្បីផ្សារភ្ជាប់ទៅនិងការប្រកួតប្រជែងហើយការវិនិយោគនេះកំពុងកើតឡើងលឿនជាងអ្វីដែលយើងរំពឹងទុកទៅទៀត។ យើងត្រូវចាប់យកយុគសម័យថ្មីនេះដើម្បីធ្វើឱ្យចក្ខុវិស័យនេះ ក្លាយជាការពិត»។  

Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T