បារាំង៖ យោងតាមកាសែត Diario Sport បានអោយដឹងថាក្លិប Paris Saint-Germain កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធស្លាបវ័យក្មេងរបស់ Real Madrid កីឡាករ Vinicius Junior នៅអំឡុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហាញទម្រង់លេងដ៏គួរអោយភ្ញាក់ផ្អើលកាលពីរដូវកាលមុន ប៉ុន្តែក្នុងរដូវកាលនេះរូបគេហាក់មិនសូវមានឱកាសបានចូលប្រកួតនោះទេក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Zinedine Zidane ដោយរូបគេចាប់ផ្ដើមក្នុងជម្រើសដំបូងបានតែ៤ប្រកួតប៉ុណ្ណោះ និងអង្គុយកៅអីបម្រុងចំនួន៥ដង។
ខ្សែប្រូយុទ្ធស្លាបវ័យ១៩ឆ្នាំរូបនេះ ហាក់មានការលំបាកក្នុងការប្រជែងយកកៅអី១១នាក់ដំបូង ដោយតំបន់ដែលរូបគេលេង មានការប្រកួតប្រជែងខ្ពស់ជាមួយនឹងកីឡាករដែលមានសមត្ថភាពខ្ពស់ដទៃទៀតរួមមាន Eden Hazard, Gareth Bale, និងកីឡាករកំពុងឡើងជើង Rodrygo។
តាមរយៈប្រភពដដែលបានអោយដឹងទៀតថាក្លិប PSG អាចនឹងប្រឈមមុខប្រជែងជាមួយនឹងក្លិបធំៗពីរនៅអឺរ៉ុបក្នុងការដណ្ដើមយកខ្សែប្រយុទ្ធស្លាបវ័យក្មេងរូបនេះ រួមមានក្លិប Arsenalនិង AC Milan។
គួររម្លឹកផងដែរថាបានចែកផ្លូវជាមួយនឹងក្លិប Flamengo មកចូលរួមជាមួយនឹងក្លិប Real Madrid កាលពីឆ្នាំ២០១៨ ដោយបង្ហាញខ្លួនបានចំនួន៤២ប្រកួត ស៊ុតបញ្ចូលទីបាន៤គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន១៣ដង៕
ប្រភព៖ dailymail