ទៅលេងបុណ្យអុំទូកសៀមរាប កុំភ្លេចពិព័រណ៍ ហេរីថេក!

//s5.kh1.co/d2/d29e57080c9b672f8fafdc112cff1dbee8c0ba83.jpg
សង្គម

 ០៧-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

សៀមរាប៖ បុណ្យអុំទូកឆ្នាំនេះ មកលេងសៀមរាបទៀតមែនអត់? ជាថ្មីម្តងទៀត ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ផ្សារទំនើប ហេរីថេក បានរៀបចំកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារ ផលិតផលខ្មែរ មានដូចជាគ្រឿងអលង្ការដែលច្នៃពីសំបកគ្រាប់កាំភ្លើង កាបូបដែលច្នៃពីកំប្លោក និងសំលៀកបំពាក់បុរសនារីស្អាតៗ ហើយក៏មានផលិតផលគ្រឿងសម្អាងល្បីៗដែលកំពុងតែពេញនិយមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិព័រណ៍ ហេរីថេក
ពិព័រណ៍ ហេរីថេក

កុំភ្លេចណា៎​ ចូលរួមដោយសេរី ​កម្មវិធីនេះនឹងប្រព្រឹត្តិឡើងចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី ១០ ១១ ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ១០:០០ យប់ ក្នុងផ្សារទំនើបហេរីថេក នៅជាន់ B1។

មិនតែប៉ុណ្ណោះលោកអ្នក នឹងទទួលបានភាពសប្បាយរីករាយជាមួយការផ្តល់ជូនយ៉ាងពិសេសៗ ដូចជា៖

- ឱកាសទទួលបានប័ណ្ណទឹកប្រាក់សម្រាប់ចាយតាមបណ្តាហាងនៅផ្សារទំនើប ហេរីថេក និងរង្វាន់ជាច្រើនទៀតពី​ដៃគូសហការផងដែរ
- ចង់ញុំា អយស្ទ័រស្រស់ៗ ដែរទេ? កុំភ្លេចណា OSTRA មានកម្មវិធីផ្តល់ជូនយ៉ាងពិសេស
- ទទួលបានការបញ្ចុះរហូតដល់ ៣០% (ភាគរយ) ពីហាង Jivit Thmey ដែលច្នៃគ្រឿងអលង្ការពីសំបកគ្រាប់កាំភ្លើងគ្រប់ផលិតផល
- ទទួលបានការបញ្ចុះរហូតដល់ ១០% (ភាគរយ) គ្រប់ផលិតផលពីតំណក់ ជាផលិតផលប្រទេសកម្ពុជា
- ទទួលបានការបញ្ចុះរហូតដល់ ២០% (ភាគរយ) ពី DUSTO Brand
- ទទួលបានការបញ្ចុះរហូតដល់ ៣០% (ភាគរយ) ពីផលិតផលកាបូបដែលច្នៃពីកំប្លោកជាផលិតផលខ្មែរដោយស្រីខួច
- ជាវភេសជ្ជៈទទួលបានកាតបញ្ចុះតម្លៃ ២០% រយៈពេលមួយ ១ឆ្នាំ ពី MOKO មានត្រឹមតែរយៈពេលបីថ្ងៃក្នុងផ្សារហេរីថេកតែប៉ុណ្ណោះ
- ទទួលបានការបញ្ចុះរហូតដល់ ១០% ពីគ្រឿងសម្អាង MOMO
- អាណាចក្រអង្គរ (Angkor Dynasty) ទិញសំបុត្រមួយ ថែមជូនសំបុត្រមួយ (មានតែនៅកម្មវិធីបីថ្ងៃក្នុងផ្សារហេរីថេកតែប៉ុណ្ណោះ)
- នៅមាន Promotion ខប់ៗពីផលិតផល​ជាច្រើនទៀត
- ទស្សនាការសម្តែងរបំាប្រចាំខេត្តសៀមរាបដ៏មានទេពកោសល្យ​ ដោយក្រុមអប្សរាដារ៉ាវិចិត្រ។

      OYSTERS by OSTRA     
      OYSTERS by OSTRA     
ហាងតែ MOKO
ហាងតែ MOKO
JIVIT THMEY គ្រឿងអលង្ការដែលច្នៃពីសំបកគ្រាប់កាំភ្លើង
JIVIT THMEY គ្រឿងអលង្ការដែលច្នៃពីសំបកគ្រាប់កាំភ្លើង
តំណក់ ផលិតផលប្រទេសកម្ពុជា
តំណក់ ផលិតផលប្រទេសកម្ពុជា
DUSTO BRAND
DUSTO BRAND
គ្រឿងសម្អាង MOMO
គ្រឿងសម្អាង MOMO
ការសម្តែងនៅអាណាចក្រអង្គរ (Angkor Dynasty)
ការសម្តែងនៅអាណាចក្រអង្គរ (Angkor Dynasty)
ផលិតផលខ្មែរ  (Khmer Product by Sreykhuoch)
ផលិតផលខ្មែរ (Khmer Product by Sreykhuoch)

ផ្សារទំនើប ហេរីថេក មានទីតាំងចំកណ្ដាលក្រុងសៀមរាប តាមបណ្ដោយផ្លូវជាតិលេខ៦ ចំងាយប្រមាណ ១០០ ម៉ែត្រពីព្រះរាជដំណាក់។ សម្រាប់ព័ត៌មានផ្សេងៗ សូមទាក់ទងតាមលេខទូរស័ព្ទ (855) 063 968 077​ ឬចូលទៅកាន់ទំព័រ Facebook និង Instagram ផ្លូវការរបស់ផ្សារ ហេរីថេក៕

ផ្សារទំនើប ហេរីថេកសៀមរាប
ផ្សារទំនើប ហេរីថេកសៀមរាប
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T