ធ្លាក់ខ្យល់ស្រាកៗ ត្រជាក់ស្រួលខ្លួនមែន តែកុំភ្លេចខ្លួនឲ្យសោះ ខ្យល់បែបនេះងាយធ្វើឲ្យស្បែកប្រែជាស្ងួតខ្លាំងយ៉ាងឆាប់រហ័ស។ ប្រសិនបើធម្មតាអ្នកទម្លាប់លាបឡេផ្តល់សំណើមដល់ស្បែក តែម្តងក្នុង១ថ្ងៃនៅពេលព្រឹក នេះជាខែដែលអ្នកត្រូវលាបឡេផ្តល់សំណើមច្រើនជាងមុនពី ២ ទៅ ៣ ដងក្នុងមួយ តាមស្ថានភាពស្បែក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើបណ្តាយឲ្យស្បែកទៅជាស្ងួតខ្លាំងរហូតដល់ប្រេះបែកស្រកានោះ មិនត្រឹមតែបាក់សម្រស់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យរមាស់ដល់ថ្នាក់អ្នកអេះដោយមិនដឹងខ្លួន ចេញទៅជាស្នាមលើស្បែកទៀត។
បញ្ហាស្បែក ថែទាំងាយស្រួលជាងព្យាបាលឆ្ងាយណាស់។ ឥលូវយើងសូមណែនាំ ២ ជំហានងាយៗពីការលាបឡេផ្តល់សំណើមដល់ស្បែក ដើម្បីថែទាំស្បែកខ្លួនឲ្យមានសុខភាពល្អក្នុងរដូវធ្លាក់ខ្យល់ដូចជា៖
១. គួរលាបឡេថែបំប៉នស្បែកក្រោយងូតទឹកសម្អាតខ្លួន៖

យោងតាមវិបសាយ [www.skincare.com] (https://www.skincare.com/article/the-best-time-to-apply-body-lotion) វិជ្ជបណ្ឌិតជំនាញផ្នែកស្បែក Michael Kaminer បានលើកឡើងថា៖
«ដើម្បីឲ្យការលាបឡេថែបំប៉នស្បែកទទួលបានប្រសិទ្ធភាពពេញលេញ និងឃើញលទ្ធផលឆាប់រហ័ស អ្នកគួរលាបឡេ ក្រោយងូតទឹករួចភ្លាមៗ»។
លោកស្រីបានពន្យល់ថា៖
«ក្រោយងូតទឹករួចភ្លាម ទោះស្បែកអ្នកឡើងត្រជាក់ តែតាមពិតវាអាចស្ងួតដោយសារសាប៊ូដុសស្អាតខ្លួនកំចាត់មេរោគផ្សេងៗ។ ដូច្នេះពេលអ្នកលាបឡេផ្តល់សំណើមក្រោយជូតស្បែកឲ្យស្ងួត វីតាមីនរបស់ឡេនឹងអាចចូលទៅដល់ស្បែកបានល្អ ជួយឲ្យស្បែកមានសំណើមបានយូរជាងពេលធម្មតា ព្រោះវាគ្មានសំណល់ធូលីដីកកលើស្បែក រារាំងឡេមិនឲ្យចូលដល់ស្បែកឡើយ។ គួរលាបរៀងច្រើនបន្តិច ហើយញីឲ្យចូលស្បែកនៅត្រង់ជង្គង់ និងកែងដៃ ដែលមានស្បែកក្រាស់»។
២. លាបពេលឃើញស្បែករៀងស្ងួត៖
បើរវល់អ្នកច្បាស់ជាគ្មានពេលសម្រាកដើម្បីទៅងូតទឹកសម្អាតខ្លួននោះទេ។ ទោះបែបនេះក្តី បើអ្នកសង្កេតឃើញថាស្បែកអ្នកចាប់ផ្តើមស្ងួតឡើងវិញ អ្នកក៏គួរលាបដែរ។

ពិសេសសម្រាប់ខែធ្លាក់ខ្យល់ អ្នកគួរលាបឲ្យបានយ៉ាងហោចណាស់ ២ ទៅ ៣ ដង ក្នុងមួយថ្ងៃ ហើយគួរជ្រើសរើសយកឡេ ដែលផ្តល់សំណើមល្អបំផុតដល់ស្បែក សម្បូរដោយវីតាមីន B3 ដូចជា វ៉ាសឺលីន ហ៊ែលស៊ីវ៉ាយ យូវីទ្បៃធើនីង (Vaseline Healthy UV Lighting)។
ជាមួយរូបមន្តថ្មីកាន់តែប្រសើរជាងមុន Vaseline Healthy UV Lighting មានវីតាមីន B3 ជួយកាត់បន្ថយភាពមិនស្មើគ្នា និងចំណុចខ្មៅនៅលើស្បែកដែលកើតចេញពីឥទ្ធិពលរស្មីព្រះអាទិត្យ។ លើសពីនេះទៀត Vaseline Jelly ជួយព្យាបាលស្បែកខូចឲ្យទៅជាមានសុខភាពល្អ សភ្លឺថ្លាមានសំណើមបានយូរ ល្អបំផុតសម្រាប់ប្រើប្រាស់ពេលចេញក្រៅក្នុងខែធ្លាក់ខ្យល់៕