បុរសវ័យ៣៤ឆ្នាំម្នាក់ មិនធំលូតលាស់ដូចមនុស្សដ៏ទៃ ក្រោយពីជួបឧប្បត្តិហេតុបុកក្បាលនឹងថ្មកាលពីអាយុ៦ឆ្នាំ

//s5.kh1.co/a7/a705d2d08dd99242c201cc4945e9c0e9736f018a.jpg
សង្គម

 ០៤-វិច្ឆិកា-២០១៩ ២ល្ងាច · ៦ ឆ្នាំមុន

ចិន៖ បុរសវ័យ៣៤ឆ្នាំម្នាក់ នៅឯខេត្ត Hubei ប្រទេសចិន មិនធំលូតលាស់ដូចមនុស្សដ៏ទៃ ក្រោយពីជួបឧប្បត្តិហេតុបុកក្បាលនឹងថ្មកាលពីអាយុ៦ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា បុរសរូបនោះមានឈ្មោះថា Zhu Shengkai មានមុខរបរជាកសិករ និងជាងកាត់សក់។ រូបរាងកាយរបស់គាត់ មិនធំលូលាស់ចាប់តាំងពីអាយុ៦ឆ្នាំមកម៉្លេះ ដែលតែងតែធ្វើឲ្យមនុស្សមួយចំនួនគិតថាគាត់គឺជាកូនក្មេង។

លោក Zhu បាននិយាយថា៖

«សព្វថ្ងៃនេះ ខ្ញុំមានអាយុ៣៤ឆ្នាំហើយ ប៉ុន្ដែរូបរាងកាយ និងសំឡេងរបស់ខ្ញុំគឺដូចកូនក្មេងអីចឹង។ កាលពីខ្ញុំមានអាយុ៦ឆ្នាំ ខ្ញុំបានបុកក្បាលនឹងថ្ម​ ខណៈពេលកំពុងលេងជាមួយមិត្តភក្ដិ ប៉ុន្ដែមិនមានរបួស ឬហូរឈាមអ្វីនោះទេ ទើបខ្ញុំមិនបានទៅមន្ទីរពេទ្យ។»

ប្រភពបានបន្ដថា នៅពេលយប់ ក្រោយពីប៉ះទង្គិចក្បាលនឹងថ្មរួចមក លោក Zhu ចាប់ផ្ដើមមានអាការគ្រុនក្តៅខ្លាំង ហើយស្ថានភាពរបស់គាត់មិនបានធូរស្បើយឡើយ បន្ទាប់ពីរយៈពេលបីថ្ងៃ។ ឪពុកម្ដាយរបស់គាត់បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ ទើបដឹងថាគាត់មានដុំឈាមកកនៅក្នុងខួរក្បាល និងត្រូវធ្វើការវះកាត់ភ្លាមៗ។

វេជ្ជបណ្ឌិតបានឲ្យដឹងដែរថា លោក Zhu បានរងរបួសប៉ះពាល់ក្រពេញ Pituitary ជាផ្នែកមួយនៃខួរក្បាល បញ្ចេញអរម៉ូនដែលគ្រប់គ្រងការលូតលាស់ក្នុងខ្លួន។

ប្រភពដដែលបន្ដទៀតថា ក្រោយពីជួបឧប្បត្តិហេតុរួចមក លោក Zhu បានប្រើប្រាស់ជីវិតក្មេងវ័យធម្មតាក្នុង​រយៈពេល៣ឆ្នាំ។ ប៉ុន្ដែលុះពេលដែលគាត់ឈានចូលអាយុ៩ឆ្នាំ គាត់ចាប់ផ្ដើមសង្កេតឃើញថា រូបរាងកាយ និងកម្ពស់គ្មានការផ្លាស់ប្ដូរបន្ដិចណាសោះ គឺដូចជាគាត់នៅអាយុ៦ឆ្នាំដដែល។ ក្រោយមក គាត់បានទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ទើបដឹងថា ក្រពេញ Pituitary របស់គាត់ត្រូវបានបំផ្លាញទៅហើយ។ គាត់បានលេបថ្នាំនិងធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតអស់រយៈពេល៥ឆ្នាំ ប៉ុន្ដែមិនបានទទួលលទ្ធផលអ្វីទាំងអស់។ 

យ៉ាងណាមិញ សព្វថ្ងៃនេះ គាត់មានអារម្មណ៍សប្បាយចិត្តដែលគាត់មានរូបរាងក្មេងរហូត ដោយមិនមានស្នាមជ្រួញ ហើយគាត់ក៏ខកចិត្តណាស់ដែរក្នុងការមិនអាចរៀបការបាន៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Zhu
លោក Zhu
លោក Zhu និងឪពុកម្ដាយ
លោក Zhu និងឪពុកម្ដាយ
លោក Zhu
លោក Zhu
លោក Zhu
លោក Zhu
លោក Zhu
លោក Zhu
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/ec/ecbc2d36a05be12bbaff1c17f2a0755ca029027e.jpg

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រធានបទ « រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា » នាឆ្នាំនេះ ស្របទៅនឹងពាក្យស្លោកជា ភាសាអង់គ្លេសរបស់អង្គការសហប្រជាជាតិ «BREAK THE CYCLE LE (កាត់ផ្តាច់ការវិវដ្តនៃបញ្ហាគ្រឿងញៀន)»

 ២៦-មិថុនា-២០២៥ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T