អន្តរក្រសួងគាំទ្រលើគម្រោង បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម លើផ្ទៃដី ១៩.៣១៥ម៉ែត្រការ៉េ ក្រុងប៉ោយប៉ែត

//s6.kh1.co/bc/bcc855dc6ac6203c363cfad75ff12ae1fdded04d.jpg
Khmerhome

 ២៥-តុលា-២០១៩ ១ល្ងាច · ៦ ឆ្នាំមុន

ភ្នំពេញ៖ អន្តរក្រសួងបានគាំទ្រទៅលើ បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ប៊ីក ស៊ី លើផ្ទៃដីទំហំ ១៩.៣១៥ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ របស់ក្រុមហ៊ុន ប៊ីក ស៊ី ស៊ូភើសេនធ័រ (ខេមបូឌា) សិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញដំបូង ដោយក្រុមហ៊ុនទីប្រឹក្សា អ៊ី & អេ ខនសាល់ធេន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=434,q=100/bc/bcc855dc6ac6203c363cfad75ff12ae1fdded04d.jpg

គម្រោងខាងលើត្រូវបាន បានបើកកិច្ចប្រជុំជាអន្តរក្រសួងដឹកនាំដោយ លោកស្រី ម៉ម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង(IESIA) កាលពីថ្ងៃទី២៤ ខែតុលា នេះ។ ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពី លោក និងលោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអន្តរក្រសួងពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មន្ទីរបរិស្ថាន ខេត្ដបន្ទាយមានជ័យ និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន និងក្រុមហ៊ុនទីប្រឹក្សា។

https://s5.kh1.co/__image/w=650,h=434,q=100/a3/a31fe345cb695081e9b76f5f3f55fd86c7734c48.jpg

អង្គប្រជុំបានស្រេចជាលទ្ធផល​ ដូចខាងក្រោមដូច៖

១-គាំទ្រលើគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ប៊ីក ស៊ី របស់ក្រុមហ៊ុន ប៊ីក ស៊ី ស៊ូភើសេនធ័រ (ខេមបូឌា) ឯ.ក។

២-ក្រុមហ៊ុនត្រូវធ្វើលិខិតបិទការដ្ឋានទៅក្រសួងដែនដីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីក្រសួងចុះពិនិត្យទៅលើបច្ចេកទេសសំណង់។

៣-ក្រុមហ៊ុនត្រូវចុះបញ្ជី ប.ស.ស និងមានគិលានុបដ្ឋានសង្គ្រោះបឋមនៅក្នុងទីតាំងគម្រោង។

៤-ក្រុមហ៊ុនទីប្រឹក្សា​ ត្រូវកែសម្រួលឈ្មោះប្រឡាយអូរព្រំដែន ទៅជាប្រឡាយអូរជ្រៅ ជំនួសវិញ។

៥-ក្រុមហ៊ុនត្រូវមានបុគ្គលិកទទួលបន្ទុកផ្នែកបរិស្ថានប្រចាំការ។

៦-ក្រុមហ៊ុន​ ត្រូវគិតគូរពីការប្រើប្រាស់បន្ទះសូឡា និងការប្រើប្រាស់ទឹកឡើងវិញឱ្យអស់ពីលទ្ធភាព។

៧-ក្រុមហ៊ុន​ ត្រូវបញ្ចូលប្រកាសពីវិធានការគ្រប់គ្រងអាគុយ និងថ្មពិល។

៨-ក្រុមហ៊ុន​ ត្រូវដាំដើមឈើបន្ថែមនៅជុំវិញ និងនៅក្នុងបរិវេណក្រុមហ៊ុន។

៩-ក្រុមហ៊ុន​ ត្រូវសហការល្អជាមួយអាជ្ញាធរដែនដី។

១០-ម្ចាស់គម្រោង​ និងក្រុមហ៊ុនទីប្រឹក្សា​ ត្រូវកែសម្រួលរបាយការណ៍នេះ​ ស្របតាមមតិយោបល់ជាវិជ្ជមាន និងស្មារតីអង្គប្រជុំ៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T