Lionel Messi បដិសេធដាច់ខាតចំពោះគំនិតដែល Barcelona ចង់ទិញខ្សែប្រយុទ្ធកំពុងឡើងកូដម្នាក់

//s4.kh1.co/68/68eea30c3e7890f0db2afafc22daaf805c5faee0.jpg
កីទ្បា

 ១៨-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ កំពូលខ្សែប្រយុទ្ធ Lionel Messi បានបដិសេធគំនិតរបស់ Barcelona ដែលចង់បានយុវជនវ័យក្មេងរបស់ Red Bull Salzburg កីឡាករខ្សែប្រយុទ្ធ Erling Braut Haaland នៅទីផ្សារដោះដូរកីឡាករខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Erling Braut Haaland
កីឡាករ Erling Braut Haaland

ជម្រើសជាតិន័រវេស Haaland ធ្វើបានយ៉ាងល្អនៅរដូវកាលនេះជាមួយ Red Bull Salzburg ដោយអាចរកគ្រាប់បាល់ដល់ទៅ១១គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន៨ប្រកួត។ ជាពិសេសនេះគឺគេរកបាន Hat-Trick អំឡុងការប្រកួតជាមួយ Genk ក្នុងការប្រកួតពានរង្វាន់ UEFA Champions League។

ក្រោយបង្ហាញទម្រង់លេចធ្លោដូច្នេះ Haaland ត្រូវបានបណ្ដាក្លិបធំៗជាច្រើននៅអឹរ៉ុបចាប់អារម្មណ៍ចង់បានរូបគេ ក្នុងនោះក៏មានក្លិបអ្នកមានបុណ្យ Barcelona មួយដែរ ដែលចង់បានកីឡាករកើតឆ្នាំ២០០០រូបនេះ។

យ៉ាងណាបើតាមប្រភពពីក្នុងប្រទេសអេស្ប៉ាញ កំពូលកីឡាករ Lionel Messi មិនសប្បាយចិត្តក្នុងការមាន Haaland ជាមិត្តរួមក្រុមនោះទេ ដោយខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះជឿថាស្ទីលលេងរបស់ Haaland មិនត្រូវនឹងរបៀបលេងរបស់ Barcelona។

កីឡាករ Lionel Messi 
កីឡាករ Lionel Messi 

បើទោះបីទើបតែចំណាយលុយ ១០៨លានផោនក្នុងការទិញខ្សែប្រយុទ្ធ Antoine Griezmann មកពង្រឹងតំបន់ខាងលើរបស់ក្រុមពិតមែន ប៉ុន្តែអ្នកចាត់ការទូទៅរបស់ Barcelona លោក Ernesto Valverde នៅតែបន្តសម្លឹងមើលខ្សែប្រយុទ្ធផ្សេងទៀតដើម្បីទុកមកជំនួសកន្លែងរបស់ Luis Suarez។

គួរឲ្យដឹងដែរថាបណ្ដាក្លិបធំៗនៅអឺរ៉ុបដែលចាប់អារម្មណ៍ចង់បានយុវជន Haaland រួមមានបងប្អូនត្រកូល Manchester ទាំងពីរគឺ Manchester City, Manchester United ព្រមទាំង Juventus និង Real Madrid៕

កីឡាករ Erling Braut Haaland
កីឡាករ Erling Braut Haaland
កីឡាករ Erling Braut Haaland
កីឡាករ Erling Braut Haaland

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T