ម៉ាឡេស៊ី៖ ថ្មីៗកន្លងទៅនេះ បុរសម្នាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ក្រោយពីគាត់បានខិតខំធ្វើការ ដើម្បីសម្រេចបំណងរបស់ម្ដាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពបានឲ្យដឹងថា បុរសរូបនោះមានឈ្មោះថា Muhammad Hasif អាយុ២៨ឆ្នាំ។ ក្នុងអំឡុងឆ្នាំ២០១៧ ម្ដាយរបស់គាត់បានចាប់ផ្ដើមមានជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងបញ្ហាតម្រងនោម។ ក្នុងពេលនោះដែរ លោកបានជួបបញ្ហាដ៏ធំមួយ គឺមិនមានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃថ្នាំនិងការព្យាបាលរបស់ម្ដាយ។ ដូច្នេះ លោកបានសម្រេចចិត្តលះបង់ភាពសប្បាយរបស់ខ្លួនជាមួយមិត្តភក្ដិ ដើម្បីខិតខំរកប្រាក់។
ម្ដាយរបស់លោកតែងតែប្រាប់ថា ចង់ទៅដើរកម្សាន្តនៅឆ្នេរសមុទ្រ នេះជាមូលហេតុមួយដែលជំរុញឲ្យលោកខិតខំប្រឹងប្រែងធ្វើការបន្ថែមទៀត។
ប្រភពបានបន្ដថា លុះមកដល់ដើមខែតុលា ឆ្នាំ២០១៩នេះ លោកអាចសន្សំប្រាក់ដើម្បីសម្រេចបំណងរបស់ម្ដាយបាន។ លោកបានហុចសំបុត្រយន្ដហោះទៅកោះ Tioman ទៅកាន់ម្ដាយ ធ្វើឲ្យម្ដាយរំភើបស្រក់ទឹកភ្នែក។ បន្ថែមពីនេះទៀត លោកបានទិញបណ្ដោងខ្សែ.កមាសជូនម្ដាយទៀតផង។
លោក Muhammad បាននិយាយថា៖
លោក Muhammad បានឲ្យដឹងទៀតថា អ្វីដែលលោកបានធ្វើគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ប៉ុន្ដែលោកពិតជាសប្បាយចិត្តខ្លាំងណាស់ដែលអាចសម្រេចបំណងរបស់ម្ដាយ។ លោកនឹងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីម្ដាយបន្ដទៀត។
យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវរបស់លោកបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករួចមក មានមហាជនជាច្រើនបានកោតសរសើរចំពោះទឹកចិត្តដែលគាត់មានចំពោះម្ដាយផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖