ចិន៖ ស្ត្រីម្នាក់មានជំងឺមហារីកដំណាក់កាលចុងក្រោយ ដែលមិនអាចព្យាបាលបាន ព្យាយាមថែរក្សាកែវភ្នែករបស់ខ្លួន ដើម្បីបរិច្ចាគទៅកាន់មន្ទីរពេទ្យសម្រាប់អ្នកជំងឺផ្សេងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពបានឲ្យដឹងថា ស្ត្រីរូបនោះមានឈ្មោះថា Zhao រស់នៅក្នុងខេត្ត Hanen ប្រទេសចិន តែងតែសង្ឃឹមថានឹងអាចបរិច្ចាគកែវភ្នែក ក្រោយពេលខ្លួនស្លាប់។ ក្រៅពីប្រាប់ស្វាមីអំពីរឿងនេះ អ្នកស្រីថែមទាំងបានកត់ត្រាទុកនៅក្នុងទូរស័ព្ទដៃរបស់គាត់ទៀតផង។ ដោយមានបំណងចង់ជួយទៅដល់អ្នកដ៏ទៃ អ្នកស្រីបានប្រើប្រាស់ថ្នាំបន្ដក់ភ្នែកជាប្រចាំ ដើម្បីថែរក្សាសុខភាពភ្នែកឲ្យបានល្អ។
ក្រោយពីអ្នកស្រីស្លាប់បាត់ទៅ កែវភ្នែករបស់គាត់បានបរិច្ចាគទៅកាន់អ្នកជំងឺចំនួន២នាក់ដែលមានបញ្ហាភ្នែក ឲ្យបានមើលឃើញឡើងវិញ។
លោក Li ដែលជាស្វាមី បានទៅសួរសុខទុក្ខអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺទាំងពីរ និងនិយាយទាំងស្រក់ទឹកភ្នែកថា៖
យ៉ាងណាមិញ លោក Li ក៏សង្ឃឹមដែរថា ក្រោយពីប្រពន្ធរបស់គាត់បានធ្វើអំពីល្អមួយនេះរួច អាចបង្ហាញឲ្យប្រជាជនផ្សេងទៀតដឹងកាន់តែច្បាស់ពីការបរិច្ចាគសរីរាង្គមានសារៈសំខាន់ប៉ុណ្ណា សម្រាប់មនុស្សដែលកំពុងត្រូវការសង្គ្រោះពីការបរិច្ចាគនោះផងដែរ៕