ចិន៖ ជាទូទៅ ក្មេងតូចៗពិតជាមិនដឹងនោះទេថា អ្វីគួរបរិភោគឬមិនគួរបរិភោគនៅពេលដែលគ្មាននរណាម្នាក់នៅក្បែរ។ ជាក់ស្ដែង ថ្មីៗនេះ ក្មេងតូចពីរនាក់នៅក្នុងប្រទេសចិនបានចាប់កន្លាតហូប នៅពេលដែលម្ដាយទុកចោលឲ្យនៅតែពីរនាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពបានឲ្យដឹងថា ស្ត្រីជាម្ដាយម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) មានកូនតូចៗចំនួនពីរនាក់។ បន្ទាប់ពីប្ដូរខោទឹកនោមឲ្យកូនៗរួចមក នាងក៏បានទុកកូនឲ្យលេងនៅលើគ្រែតូចរបស់ពួកគេ ដើម្បីទៅធ្វើកិច្ចការក្នុងផ្ទះ។ មួយសន្ទុះក្រោយមក ដោយស្ងាត់ស្ងៀម មិនឮសូរសំឡេងអ្វី នាងក៏ដើរទៅមើល ទើបភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញកូនៗរបស់នាងកំពុងហូបកន្លាត។ ឃើញដូច្នេះ នាងក៏ប្រញាប់ប្រញាល់នាំកូនទាំងពីរទៅសម្អាតមាត់ភ្លាមៗ។
ស្ត្រីជាម្ដាយបាននិយាយថា៖
យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវនេះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករួចមក មានមហាជនមួយចំនួនបានបញ្ចេញមតិបែបលេងសើចថា៖
តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?