ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចែករំលែកនៅក្នុងសិក្ខាសាលាឧបករណ៍និស្សន្ទតាមបណ្ដាខេត្តសម្រាប់ឆ្នាំ២០១៩

//s4.kh1.co/3e/3e9902ad5de4cb252e7fdd4b95147d58f550183c.jpg
សង្គម

 ០៣-តុលា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

តាកែវ ៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តតាកែវ ដែលបានរៀបចំឡើងដោយគណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុនសមភាគីកណ្តាល ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង។ ការចូលរួមសិក្ខាសាលានៅខេត្តតាកែវនេះ គឺជាលើកទី៦នៃសិក្ខាសាលាតាមបណ្ដាខេត្ត ដែលក្រុមហ៊ុនបានចែករំលែកចំណេះដឹង បទពិសោធន៍ ក៏ដូចជាវិធីសាស្រ្តជោគជ័យសម្រាប់វិនិយោគិន បន្ទាប់ពីខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។ ប្រធានបទសម្រាប់ឆ្នាំ២០១៩នេះ គឺ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?» ដែលផ្ដោតសំខាន់ទៅលើការផ្សព្វផ្សាយនិងពង្រីកការយល់ដឹងអំពីការវិនិយោគលើឧបករណ៍និស្សន្ទនៅទូទាំងប្រទេស ព្រមទាំងបង្កើនទំនុកចិត្តសម្រាប់វិនិយោគិន និងអនុញ្ញាតឱ្យវិនិយោគិនត្រៀមខ្លួនរួចរាល់សម្រាប់ការវិនិយោគលើវិស័យឧបករណ៍និស្សន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្ដម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានផ្ដល់កិត្តិយសប្រកាសបើកកម្មវិធីសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩នេះ ហើយបានបញ្ជាក់ពីទិសដៅរបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការពង្រឹងបទបញ្ញត្តិសម្រាប់ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង ត្រៀមខ្លួនរួចរាល់ ក៏ដូចជាជ្រើសរើសក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជា ដើម្បីបញ្ចៀសហានិភ័យ។ ឯកឧត្ដម ក៏បានសរសើរក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ដែលតែងតែមានភាពសកម្មក្នុងការលើកស្ទួយស្ដង់ដារនៃការជួញដូរឧបករណ៍និស្សន្ទ និងអនុវត្តគោលការណ៍ការពារវិនិយោគិន។

ក្នុងនាមជាវាគ្មិនកិត្តិយស លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានសម្តែងភាពសប្បាយរីករាយក្នុងការចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ជាមួយគណៈកម្មការមូលបត្រកម្ពុជា។ គាត់ ក៏បានធ្វើបទបង្ហាញស្តីពី «យុទ្ធសាស្រ្តក្នុងការជួញដូរឧបករណ៍និស្សន្ទ» ដែលផ្តោតទៅលើចំណេះដឹងអំពីការជួញដូរផលិតផលឧបករណ៍និស្សន្ទ ដែលជាផលិតផលដ៏ពេញនិយមមួយក្នុងចំណោមផលិតផលហិរញ្ញវត្ថុ ការទប់ស្កាត់និងការកាត់បន្ថយហានិភ័យពីការវិនិយោគ និងយុទ្ធសាស្រ្តល្អៗដើម្បីទាញយកផលគាប់ប្រសើរពីការវិនិយោគ។ ក្រោយពីចូលរួមសិក្ខាសាលាក្នុងខេត្តតាកែវនេះ ក្រុមហ៊ុននឹងបន្តចូលរួមសិក្ខាសាលានៅខេត្តកំពត ខេត្តកែប និងខេត្តផ្សេងៗទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលនៃសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តតាកែវ បានបង្ហាញនូវភាពជោគជ័យគួរឱ្យកត់សម្គាល់ ដោយទទួលបានមិនត្រឹមតែការចូលរួមយ៉ាងច្រើនកុះករប៉ុណ្ណោះទេ ថែមទាំងការគាំទ្រ និងកំណើននៃចំណេះជំនាញរបស់សិក្ខាកាម។ បន្ទាប់ពីសិក្ខាសាលាត្រូវបានបញ្ចប់ សិក្ខាកាមជាច្រើននាក់ បានស្នើសុំកិច្ចប្រជុំជាលក្ខណៈឯកជននិងជាក្រុមតូចៗជាមួយអ្នកជំនាញរបស់ក្រុមហ៊ុន ដើម្បីពិភាក្សាលម្អិតទៅលើការវិនិយោគមួយនេះ។

មុនពេលរៀបចំសិក្ខាសាលាតាមបណ្ដាខេត្ត ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានរៀបចំសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលជាច្រើននៅរាជធានីភ្នំពេញ៕

សិក្ខាសាលា
សិក្ខាសាលា
សិក្ខាសាលា
សិក្ខាសាលា
សិក្ខាសាលា
សិក្ខាសាលា
សិក្ខាសាលា
សិក្ខាសាលា
សិក្ខាសាលា
សិក្ខាសាលា
សិក្ខាសាលា
សិក្ខាសាលា
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T