អ្នកទោស​ម្នាក់​រត់គេចបាត់​​អស់​មួយ​អាទិត្យ​ហើយ មិន​ទាន់​មាន​តម្រុយ

//s5.kh1.co/4c/4c17e1ebc60110404406e270cdff09e50dd0fa9e.jpg
សង្គម

 ១៩-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​បុរស​ជា​អ្នកទោស​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា រហូត​មក​ដល់​ថ្ងៃ​ទី​១៩ កញ្ញា នេះ នៅ​មិន​រក​ឃើញ​នៅឡើយ​ទេ ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ ត្រូវ​បាន​ប្រធាន​ពន្ធនាគារ​ខេត្ត​បាន​អះអាង​ថា កំពុង​តាម​ចាប់ខ្លួន​យក​មក​វិញ​ផង​ដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទណ្ឌិត​ម្នាក់​ដែល​បាន​រត់​ចេញពី​ពន្ធនាគារ​ឈ្មោះ​ឃឹម ឃ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ដុំ​ផ្ដៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​ខេត្តកំពត ជាប់​ពាក់ព័ន្ធ​បទល្មើស​ប្រើ​ហិង្សា​ទៅ​លើ​អ្នកកាន់កាប់​អ​ច​ន​វត្ថុ​ដោយ​សុច្ចរិត ត្រូវ​តុលាការ​កំណត់​ទោស​១​ឆ្នាំ​៦​ខែ គិត​ចាប់តាំងពី​ថ្ងៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ មីនា ឆ្នាំ​២០១៩ ។

តាម​ប្រ​ភ​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា អ្នកទោស​មួយ​ក្រុម​បាន​ចេញ​មក​ធ្វើ​ពលកម្ម​នៅ​មុខ​ពន្ធនាគារ ដោយ​មាន​អ្នកយាម​ការពារ​ទទួលខុសត្រូវ​គឺ​លោក​លី សាយ ជា​អនុប្រធាន​ពន្ធនាគារ​ខេត្ត ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច​នោះ​ទេ ស្រាប់តែ​ទណ្ឌិត​ឈ្មោះ​ឃឹម ឃ​ន រត់គេច​ខ្លួន​បាត់​ប្រហែល​មួយ​ម៉ោង​ទើប​មានការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង​។

តាម​ប្រភព​មួយ​ផ្សេង​ទៀត​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ទណ្ឌិត​ឈ្មោះ​ឃឹម ឃ​ន បាន​និយាយ​ទូរ​សព្ទ័​ទៅ​ក្រុម​គ្រួសារ​សាច់ញាតិ បន្ទាប់​មក​ក៏​រត់គេច​ខ្លួន​ទៅ​បាត់​តែ​ម្ដង​។

លោក​ឯម បូរ ប្រធាន​ពន្ធនាគា​ខេត្តកំពត បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា​នេះ​ថា អ្នកទោស​ម្នាក់​ខាងលើ​ដែល​រត់គេច​ខ្លួន​បាត់​នោះ គឺ​កំពុង​តែ​តាម​ចាប់ខ្លួន​យក​មក​វិញ​ផង​ដែរ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

https://s5.kh1.co/__image/w=650,h=380,q=100/4c/4c17e1ebc60110404406e270cdff09e50dd0fa9e.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T