ឥណ្ឌា៖ បុរសវ័យចំណាស់ជនជាតិឥណ្ឌាម្នាក់ បានធ្វើឲ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងជំងឺដ៏កម្រនិងចម្លែក ដុះស្នែងចេញពីកណ្តាលក្បាល យ៉ាងគួរឲ្យខ្លាចញញើត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកតា Shyam Lal Yadav មានអាយុ ៧៤ឆ្នាំ គឺជាកសិករម្នាក់ រស់នៅក្នុងភូមិ Rahli រដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា បានកើតមានជំងឺដ៏ចម្លែកនេះ ក្រោយរូបគាត់បានជួបឧបទ្ទវហេតុមួយ រងរបួសផ្នែកក្បាលកាលពីកំឡុងឆ្នាំ២០១៤។
ជំងឺនេះកាន់តែវិវឌ្ឍន៍ធ្ងន់ធ្ងរ ក៏ដោយសារតែ លោកតា Yadav ហាក់ព្រងើយកន្តើយនឹងការព្យាបាល រហូតបង្កទៅជាមេរោគដុះសាច់ ប្រៀបបីដូចជាគល់ឈើងាប់ ឬស្នែងសត្វ ដុះរីករាលដាលកាន់តែធំឡើងៗ នៅកណ្តាលក្បាលរបស់គាត់ទាំងបែបនេះតែម្តង ដែលមានប្រវែងជា ១០សង់ទីម៉ែត្រ។
បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ជំងឺដ៏កម្រនេះគឺកើតចេញពីមេរោគស្បែកងាប់ ដែលត្រូវបានគេរកឃើញមាននៅក្នុងម្រាមជើង និងសក់ក្បាលរបស់មនុស្ស ហើយភាគច្រើនវាតែងកើតឡើងចំពោះមនុស្សដែលមានវ័យចំណាស់។
ប៉ុន្តែមិនថាយ៉ាងណា ក្រោយការតស៊ូនឹងជំងឺដ៏កម្រនេះអស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុតលោកតា Yadav ក៏បានរកជំនួយពីគ្រូពេទ្យ ដោយទទួលបានការវះកាត់ដោយជោគជ័យ កាលពីពេលថ្មីៗកន្លងទៅនេះ នៅឯមន្ទីរពេទ្យ Bhagyoday Tirth Hospital ក្នុងទីក្រុង Sagar នារដ្ឋ Madhya Pradesh ប្រទេសឥណ្ឌាផងដែរ។
វេជ្ជបណ្ឌិតឈ្មោះ Vishal Gajbhiye បានមានប្រសាសន៍លើកឡើងថា៖
វេជ្ជបណ្ឌិតខាងលើនេះ បានបន្តទៀតថា៖
គួរឲ្យដឹងថា លោកតា Yadav បានចំណាយពេលអស់១០ថ្ងៃ ក្នុងការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយទទួលបានការវះកាត់ និងតាមដានបន្ថែមពីអាការជំងឺ ដើម្បីបញ្ជាក់ឲ្យបានកាន់តែច្បាស់ថា ស្នែងដុះនោះគ្មានបង្កគ្រោះថ្នាក់អ្វី។
លោកវេជ្ជបណ្ឌិត Gajbhiye បានបន្ថែមថា ការព្យាបាលគឺទៅតាមបែបបទខុសៗគ្នា ដោយនៅក្នុងនោះ ក៏រួមមានបញ្ចូលទាំងការវះកាត់ ការព្យាបាលដោយការបាញ់កាំរស្មី ឬហៅកាត់ថា RT (Radiation Therapy) និងការព្យាបាលដោយប្រើគីមីផងដែរ។ ក្រោយធ្វើការវះកាត់យកស្នែងដុះចេញ និងផ្សាំមុខរបួសរួចរាល់ បច្ចុប្បន្នអ្នកជំងឺក៏បានធូរស្បើយច្រើនផងដែរ។
គួរបញ្ជាក់ថា បើទោះបីជាមានការលើកឡើងបែបណាក្តី ប៉ុន្តែមូលហេតុនៃស្នែងដុះនេះ ក៏នៅមិនទាន់ដឹងច្បាស់ពីមូលហេតុពិតប្រាកដនៅឡើយនោះទេ។ ប៉ុន្តែគេជឿជាក់ថា វាអាចបណ្តាលមកពីការប៉ះពាល់នឹងជាតិវិទ្យុសកម្ម ឬពន្លឺព្រះអាទិត្យខ្លាំង ក៏អាចបង្កទៅជាលក្ខខណ្ឌនៃបញ្ហានេះផងដែរ៕