ឥណ្ឌូនេស៊ី៖ ជាទូទៅ កុមារទាំងអស់គឺត្រូវបំបៅដោយទឹកដោះគោដើម្បីឲ្យមានសុខភាពល្អ ប៉ុន្ដែក្មេងស្រីម្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី បែរជាឪពុកម្ដាយឲ្យបៅកាហ្វេជារៀងរាល់ថ្ងៃទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពបានឲ្យដឹងថា ក្មេងស្រីម្នាក់ឈ្មោះ Hadijah ចាប់ផ្ដើមបៅកាហ្វេតាំងពីគេកើតបាន៦ខែមកម៉្លេះ។ ក្មេងស្រីនោះតែងតែបៅកាហ្វេម៉ាក Kopi Tubruk ដែលជាកាហ្វេមានតម្លៃថោកបំផុតនៅក្នុងប្រទេសឥណ្ឌូនស៊ី គ្រាន់តែឆុងជាមួយទឹកក្ដៅនិងបន្ថែមស្ករ.សប៉ុណ្ណោះ។
នាង Anita ដែលត្រូវជាម្ដាយបានឲ្យដឹងថា នាងនិងប្ដីគឺអាចរកប្រាក់ចំណូលបានត្រឹមតែ២០,០០០រ៉ូពី (ប្រមាណ១,៥០ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ។ សព្វថ្ងៃ នាងនិងប្ដីប្រកបអាជីពឡើងដើមដូង ដើម្បីកោសសាច់ដូងហាលឲ្យស្ងួត រួចយកទៅលក់។ សម្រាប់ប្រាក់ដែលរកបានគឺផ្គត់ផ្គង់ទៅលើការហូបចុកប្រចាំថ្ងៃក្នុងគ្រួសារ។
នាង Anita បាននិយាយទៀតថា៖
ប្រភពបានបន្ដថា នាង Anita ដឹងអំពីផលប៉ះពាល់នៃកាហ្វេទៅដល់សុខភាព ប៉ុន្ដែកូនស្រីរបស់នាងគឺធំលូតលាស់ដូចក្មេងដ៏ទៃទៀតអីចឹង។ ហាក់ដូចជាគ្មានផលប៉ះពាល់អ្វីសោះឡើយ។
យ៉ាងណាមិញ ក្រោយពីដឹងរឿងរ៉ាវពីជីវភាពរបស់គ្រួសាររបស់នាង Anita រួចមក ខាងក្រុមភ្នាក់ងារសុខភាព Polewali Mandar បានចុះទៅផ្ដល់ជំនួយជាទឹកដោះនិងនំចំណីផងដែរ។ ក្រុមភ្នាក់ងារសុខភាពក៏បានសុំឲ្យប្ដីប្រពន្ធទាំងពីរបញ្ឈប់ការបំបៅកាហ្វេទៅដល់កូនស្រីទៀតទៅ ព្រោះវាមានផលប៉ះពាល់ខ្លាំងទៅដល់ក្មេងតូចៗ៕