តារាចម្រៀង ឱក សុគន្ធកញ្ញា បរិច្ចាគថវិកាជាង៦,០០០ ដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

//s4.kh1.co/bc/bcbf855b3d753cecac69577410e0a08a04016fcf.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩, លោកស្រី ឱក សុគន្ធកញ្ញា តារាចម្រៀងដ៏ល្បីឈ្មោះនៅកម្ពុជា បានបរិច្ចាគថវិកាចំនួន ៥,១៦៨,០០០រៀល និង ៥,១៦៨ដុល្លារ ដែលបានមកពីកម្មវិធីមួយឈ្មោះថា «ទិញដើម្បីចែករំលែកក្ដីស្រលាញ់» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណជូនចំពោះលោកស្រី ឱក សុគន្ធកញ្ញា ចំពោះទឹកចិត្តសប្បុរសធម៌ និងផ្ដួចផ្ដើមរៀបចំកម្មវិធីនេះឡើង ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា សម្រេចនូវបេសកកម្មដ៏ចម្បង និងតែមួយគត់របស់មូលនិធិ គឺការធានាចីរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ លោកស្រី ឱក សុគន្ធកញ្ញា ក៏បានអំពាវនាវដល់សាធារជន ជាពិសេសសិល្បករ និងអ្នកគាំទ្រ ចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

សូមជម្រាបថា ក្នុងករណីសាធារណជន មានបំណងចូលរួមបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុនមកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារយើងអាចរៀបចំកត់ត្រាថវិកាបរិច្ចាគទាំងអស់ក្នុងបញ្ជីរួមតែមួយ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»។

សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ៖* ធនាគារកាណាឌីយ៉ា* ធនាគារអេស៊ីលីដា* ធនាគារ ABA* ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing* ភ្នាក់ងារវេប្រាក់ TrueMoney* ភ្នាក់ងារវេប្រាក់ DaraPay ឬទំនាក់ទំនងមកលេខាធិកាដ្ឋាន ដែលមានទីតាំងក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទូរស័ព្ទលេខ 061 701 111 / 096 701 1111 និងគេហទំព័រ www.ckf.org.kh៕

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T