ចិន៖ ថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបុរសម្នាក់បានប្រើប្រាស់មីចំនួន២,០០០កញ្ចប់ ដើម្បីសាងសង់ផ្ទះកម្សាន្តមួយសម្រាប់កូនរបស់គាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពបានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ឈ្មោះថា Zhang កាលនៅក្មេង គាត់ចូលចិត្តបរិភោគមីកញ្ចប់ខ្លាំងណាស់ រហូតមកទល់បច្ចប្បន្ននេះ គាត់នៅតែចូលចិត្តជានិច្ច។ ដោយមិនចង់ខាតបង់មីកញ្ចប់ដែលផុតថ្ងៃបរិច្ឆេទ គាត់មានគំនិតច្នៃប្រឌិតយកមីកញ្ចប់ទាំងនោះទៅសាងសង់ផ្ទះកម្សាន្តដ៏ស្រស់ស្អាតមួយ។
ប្រភពបានបន្ដថា គំនិតច្នៃប្រឌិតនេះ ចេញមកពីការគិតផ្ទាល់របស់គាត់ ដោយគិតថាដុំមីមានរូបរាងស្រដៀងទៅនឹងឥដ្ឋ។ គាត់ក៏ចាប់ផ្ដើមយកដុំមីទៅរៀបចំសាងសង់ នៅក្នុងបន្ទប់ទទួលភ្ញៀវ។ គាត់បានចំណាយកាវស្អិតចំនូន២០ដបដើម្បីបិទទៅលើដុំមី។ ការសងសង់គឺប្រើរយៈពេលចំនួន៤ថ្ងៃ។ ផ្ទះកម្សាន្តដុំមីមានទំហំ៤ម៉ែត្រ ដែលអាចដាក់ពូកចំនួន១បាន និងមានបង្អួចចំនួន៣ទៀតផង។
លោក Zhang បាននិយាយថា៖
យ៉ាងណាមិញ ក្រោយពីរូបភាពនៃផ្ទះកម្សាន្តដុំមីត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមរួចមក មានមហាជនមួយចំនួនកោតសរសើរ និងមួយចំនួនទៀតបាននិយាយថា ក្លិនផ្ទះកម្សាន្តដុំមីនោះនឹងអាចទាក់ទាញសត្វកន្លាត ឬសត្វកណ្ដុរមកចោមរោម ថែមទាំងអាចផ្ទុកនូវបាក់តេរីទៀតផង៕
តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?