ថៃ៖ អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ (Travel Authority of Thailand) បាននិងកំពុងលើកកម្ពស់វិស័យទេសចរណ៍តាមបែបទំនើប សម្រាប់គោលដៅបន្ទាប់ ក្នុងប្រទេសថៃ និងនៅក្នុងតំបន់អាស៊ាន តាមរយៈយុទ្ធនាការនៃគម្រោង “បទពិសោធន៍ ទេសចរណ៍បែបទំនើប នៅតំបន់អាស៊ាន”។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគម្រោងនេះនឹងធ្វើការតភ្ជាប់ ម្ហូបអាហារ, សិល្បៈ, អក្សរសាស្ត្រ, តន្ត្រី និងកីឡា នៅទីក្រុងជាច្រើននៃប្រទេសថៃ ដូចជា ឈៀងរ៉ៃ, សុខោទ័យ និងត្រាត រួមជាមួយទីក្រុងនៅក្នុងប្រទេសនៃតំបន់អាស៊ាន រួមមាន ខេត្តបាត់ដំបង របស់ប្រទេសកម្ពុជា និងទីក្រុងម៉ាន់ដាឡេ របស់ប្រទេសមីយ៉ាន់ម៉ា តាមរយៈ សិល្បករល្បីៗ មកពីប្រទេសថៃ និងប្រទេសក្នុងតំបន់អាស៊ាន ដែលនឹងរួមគ្នាជំរុញសកម្មភាពសិល្បៈនិងវប្បធម៌។
នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ាន, អាស៊ីខាងត្បូង និងប៉ាស៊ីហ្វិកខាងត្បូង លោក Klissada Ratanapruk បានមានប្រសាសន៍ថា៖
លោក បានបន្តទៀតថា៖
លោក Klissada Ratanapruk បានអះអាងថា៖
ជំនួយការប្រធានផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុន King Power Group លោកស្រី Aroonroong Srivaddhanaprabha បានមានប្រសាន៍ថា៖
លោកស្រីបានបន្តទៀតថា៖
ដោយមានការសហការជាមួយសិល្បករខ្មែរ ក្នុងការពង្រីកការច្នៃប្រឌិតនៃ សិល្បៈគំនូរូបភាពនៅលើជញ្ជាំងអគារ និងតាមដងផ្លូវ។ គំនូរនៅលើជញ្ជាំងអគារ ដែលមានអត្ថន័យថា “មិត្តភាព” ដែលមានទីតាំងនៅក្នុងទីក្រុងចំណាស់នៃស្រុក Sawankhalok ខេត្តសុខោទ័យ ត្រូវបានបង្កើតឡើងដោយសិល្បករខ្មែរលោក Peap Tarr និងកញ្ញា ម៉ម លីសា (Lisa Mam) ។
ផ្ទាំងគំនូរនេះបង្ហាញពីចំណងមិត្តភាពរវាងប្រទេសថៃ និងប្រទេសកម្ពុជា ដោយពណ៌នាអំពី “ ផ្ការំដួល” ដែលជាផ្កាតំណាងរបស់កម្ពុជា និងផ្កាតំណាងរបស់ខេត្តស៊ីសាកេត។ លោក Peap និងកញ្ញា Lisa បានបង្ហាញស្ទីលសិល្បៈរបស់ពួកគេ ដោយប្រើលំនាំ KBACH ដែលស្រដៀងនឹងថៃដែរ ទៅក្នុងសិល្បៈសហសម័យរបស់ពួកគេទាំងពីរ។
សូមបញ្ជាក់ថា សិល្បករខ្មែរទាំងពីរ ក៏បានសម្តែងនូវការដឹងគុណចំពោះខេត្តសុខោទ័យ និងប្រជាជនថៃ តាមរយៈការរំលេចនូវស្លឹករុក្ខជាតិម្យ៉ាង មានពណ៌ទឹកប្រាក់ នៅក្នុងរូបគំនូរនោះផងដែរ។ ចំពោះផ្ទាំងគំនូរនោះ ស្លឹកឆើតឆាយ តំណាងឱ្យការលូតលាស់, ភាពរឹងមាំនៃអំណាច និងសន្តិភាព និងមិត្តភាពដែលមិនចេះរីងស្ងួត៕