ខេត្តកំពង់ធំ ៖ បីនាក់នាំគ្នាទៅដាក់មងខ្យល់បក់លិចទូកស្លាប់ម្នាក់នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅតំបន់អូរអណ្តែង ក្នុងភូមិសាស្ត្រឃុំតាំងក្រសៅ ស្រុកប្រសាទសំបូរ ។ សពជនរងគ្រោឈ្មោះ អាត កវី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសូរីយា ឃំុតាំងក្រសៅ ស្រុកប្រាសាទសំបូរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមការបំភ្លឺពីបងថ្លៃឈ្មោះ ណាង ធារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ បានប្រាប់ថា កាលពីយប់ថ្ងៃទី១២ ខែកញ្ញា រូបគេជាមួយឈ្មោះ លន លឹម ភេទប្រុសអាយុ២២ឆ្នាំ និងឈ្មោះ អាត កវី ជាប្អូនថ្លៃបានផឹកស្រាទាំងអស់គ្នា រួចក៏នាំគ្នាអុំទូកទៅដាក់មងនៅតំបន់ខាងលើ នៅពេលរាយមងរួចហើយក៏នាំគ្នាអុំទូកត្រឡប់មកផ្ទះ ខណៈនោះស្រាប់តែមានខ្យល់បក់យ៉ាងខ្លាំងធ្វើឱ្យលិចទូករូបគេបានខំស្ដារទូក ចំណែកម្នាក់ទៀតបានហែលទឹកទៅឆ្ងាយដោយខ្យល់ខ្លាំងរូបគេស្ដារទូកមិនទាន់បានផង ស្រាប់តែឮសំលេងឈ្មោះ អាត កវី ស្រែកឱ្យជួយផងៗ។
ភ្លាមនេះគេបានហែលទៅជួយបានប្រហែលជា១០ម៉ែត្រហត់ខ្លាំងពេកទៅមិនរួចក៏ទុកប្អូនថ្លៃចោលហើយខំហែលមកដីគេាកជាមួយឈ្មោះ លន លឹម និងទៅហៅបងប្អូនឲ្យទៅជួយរកឈ្មោះ អាត កវី បានប្រហែលជា១ម៉ោង ទេីបឃេីញបងប្អូនបានមកនាំគ្នាជួយរកតែមិនឃេីញ លុះថ្ងៃទីរសៀលថ្ងៃទី១៣ ខែកញ្ញា ទើបរកឃេីញសាកសព។
ពេលទទួលព័ត៌៌មានភ្លាមកម្លាំងជំនាញនគរបាលស្រុក និងនគរបាលប៉ុស្ដិ៍តាំងក្រសៅចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសពឃើញមានឈាមហូរចេញពីរន្ធច្រមុះលាយជាមួយលំអងដីនិងពោះហេីមតឹង សន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹកមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយក៏បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ កោះសន្តិភាព