ខ្លាំងបាត់!! កីឡាករមួយរូបរបស់ R. Madrid ជឿថា គេនឹងអាចដណ្ដើមលេខ៩ ពី Benzema

//s5.kh1.co/b4/b4af13766388148ff9e442abc58a8d0ed11b3cfc.jpg
កីទ្បា

 ១៣-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធរបស់ Real Madrid ដែលត្រូវ Levante ខ្ចីជើងកីឡាករ Borja Mayoral បានបេ្តជ្ញាចិត្តដណ្ដើមកៅអីជម្រើសដំបូងក្នុងតួនាទីជាខ្សែប្រយុទ្ធនៅពេលអនាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Borja Mayoral
  កីឡាករ Borja Mayoral

ក្លិបដែលគេកំពុងលេងបច្ចុប្បន្ន Levante នឹងត្រូវមកសួរសុខទុក្ខ Real Madrid នៅកីឡដ្ឋាន Estadio Santiago Bernabeu នៅយប់ថ្ងៃសៅរ៍នេះ ខណៈខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ Mayoral នឹងត្រូវប្រឈមមុខជាមួយមិត្តរួមក្រុមចាស់ដើម្បីស្វែករក ៣ពិន្ទុរៀងៗខ្លួន។

មុនការប្រកួតមកដល់ Mayoral បានប្រាប់មកកាន់កាសែតអេស្ប៉ាញ MARCA ថាគេចាកចេញពីក្លិបយក្សអេស្ប៉ាញក្នុងលក្ខខណ្ឌខ្ចីជើង ដោយសារតែគេមានគម្រោងនៅពេលអនាគត។

  កីឡាករ Borja Mayoral
  កីឡាករ Borja Mayoral

Mayoral បានឲ្យដឹងថាខ្លួនទៅចូលរួមជាមួយ Levante ដើម្បីទៅក្រេបយកបទពិសោធន៍ ដោយសារតែនៅ Real Madrid វាពិតជាពិបាកសម្រាប់កីឡាករដែលនៅក្មេងដូចគេ។ យ៉ាងណា Mayoral ថាគេបានខិតខំហ្វឹកហាត់ខ្លាំង ហើយគេសង្ឃឹមយ៉ាងមុតមាំថា នៅ ២ទៅ៣ឆ្នាំខាងមុខនេះ គេនឹងពាក់អាវលេខ ៩ នៅ Real Madrid។

គួរបញ្ជាក់ផងដែរថា អាវលេខ ៩ នៅ Real Madrid នាពេលបច្ចុប្បន្នត្រូវបានគ្រងដោយខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema៕

កីឡាករ​ Karim Benzema
កីឡាករ​ Karim Benzema

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T