ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ផេកផ្លូវការរបស់ក្លឹប Arsenal នៅអង់គ្លេសស្រាប់តែបានផុសជាភាសាខ្មែរ ដើម្បីចូលរួមអបអរសាទរលើកិច្ចព្រមព្រៀងចុះហត្ថលេខាលើភាពជាដៃគូផ្លូវការរបស់ Arsenal ជាមួយស្រាបៀរ Ganzberg Beer នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី ៧ កញ្ញា ២០១៩ នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយនៅលើផេកអន្តរជាតិមួយនេះ បានសរសេររៀបរាប់ជាអក្សរខ្មែរ ភ្ជាប់ជាមួយនឹងរូបភាពក្នុងពិធីចុះហត្ថលេខាភាពជាដៃគូផ្លូវការជាមួយស្រាបៀរ Ganzberg Beer យ៉ាងដូច្នេះថា៖
«វីរបុរសក្លឹបបាល់ទាត់ Arsenal លោក Gilberto Silva បានទៅកាន់ទីក្រុងភ្នំពេញកាលពីចុងសប្តាហ៍នេះ ដើម្បីចូលរួមពិធីជប់លៀង GANZBERG Uber Night, World Class Party ដើម្បីចុះហត្ថលេខាភាពជាដៃគូផ្លូវការជាមួយស្រាបៀរ Ganzberg Beer ផលិតដោយជនជាតិអាល្លឺម៉ង់ ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក Ganzberg Beer»។

ហើយនេះក៏ជាលើកទី១ ដែលផេកអន្តរជាតិមួយនេះបានចុះផ្សាយជាអក្សរខ្មែរយើង បន្ទាប់ពីមានការសហការ និងចុះកិច្ចព្រមព្រៀងជាផ្លូវការជាមួយស្រាបៀរ Ganzberg។

ទន្ទឹមនឹងនេះដែរ ក្រុមអ្នកគាំទ្រ Arsenal Cambodia ក៏បានសម្តែងនូវភាពរីករាយអបអរសាទរយ៉ាងខ្លាំង នៅពេលដែលបានឃើញស្រារបៀរកម្រិតពិភពលោក Ganzberg បានក្លាយទៅជាដៃគូផ្លូវការរបស់ក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal ហើយបានពាំនាំភាពនូវក្តីរំភើបរីករាយ ក្តីស្រមៃ និងទិដ្ឋភាព ដែលមិនអាចបំភ្លេចបានមកដល់អ្នកគាំទ្រកាំភ្លើងធំ Arsenal នៅកម្ពុជា។ ហើយពួកគេក៏សង្ឃឹមថា ក្រុមហ៊ុន Ganzberg នឹងនាំវីរបុរស និងកីឡាករក្រុម Arsenal ផ្សេងៗទៀតមកកម្ពុជា នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះបន្តទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា Arsenal គឺជាក្លឹបបាល់ទាត់ពិភពលោកដ៏ល្បីល្បាញ ដែលបានឈ្នះបានពានធំៗជាច្រើននៅទ្វីបអឺរ៉ុប មានអ្នកគាំទ្រយ៉ាងច្រើនលើសលុបពាសពេញពិភពលោក សាកសមជាដៃគូលំដាប់ពិភពលោកជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ជាស្រាបៀរគុណភាពកម្រិតពិភពលោក ផលិតឡើងដោយជនជាតិអាល្លឺម៉ង់ ដែលបានសាងកំណត់ត្រាយ៉ាងអស្ចារ្យបំផុតឈ្នះមេដាយមាសបីឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ ពីស្ថាប័នកំពូល Monde Selection ប្រដូចនឹងពាក្យពេជន៍ដ៏វិសេសវិសាល “GANZBERG គុណភាពកម្រិតពិភពលោកដៃគូកម្រិតពិភពលោក”៕



