Gilberto Silva៖ ពីក្មេងរស់នៅក្នុងជីវភាពក្រីក្រ ក្លាយជាកីឡាករលំដាប់កំពូលនៅ Arsenal!

//s5.kh1.co/42/42923351b45ce42fb837b5dcb0c5709b8658703a.jpg
កីទ្បា

 ១១-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ Gilberto Silva គឺជាអតីតកីឡាកដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីល ជាពិសេសគឺជាកីឡាករ ដែលត្រូវបានគេកោតសរសើរច្រើន អំឡុងពេលដែលរូបគេលេងឲ្យក្រុមកាំភ្លើងធំ Arsenal។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Gilberto Silva កើតនៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៧៦ Silva គឺជាក្មេងដែលរស់នៅក្នុងគ្រួសារដែលមានជីវភាពក្រីក្រមួយ ក្នុងប្រទេសប្រេស៊ីល ហើយរូបគេបានចាប់ផ្ដើមចូលលេងបាល់ក្នុងថ្នាលយុវជនរបស់ក្រុម America Mineiro ខណៈរូបគេបានបង្ហាញខ្លួនក្នុងនាមជាកីឡាករឈុតធំក្នុងឆ្នាំ១៩៩៨។

ដោយសារតែទម្រង់លេងរបស់គេមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ រូបគេក៏បានផ្លាស់ទៅលេងនៅក្លឹប Atletico Mineiro និងក្រោយមកក៏បានផ្លាស់ទៅកាន់ក្រុមយក្សអង់គ្លេស Arsenal នៅឆ្នាំ២០០២ ក្នុងតម្លៃប្រមាណ ៤.៥លានផោន។

Gilberto Silva
Gilberto Silva

ក្នុងរយ:ពេលប្រមាណ ៦ឆ្នាំ រូបគេបានវិវត្តខ្លួនក្លាយជាខែ្សបម្រើការពារមួយរូបល្អជាងគេលើលោក ជាពិសេសគឺរូបគេលេងត្រូវជើងគ្នាល្អណាស់ជាមួយដៃគូ និងមិត្ដរួមក្រុមរបស់គេគឺ Patrick Vieira។

World Cup 2002
World Cup 2002

Gilberto Silva ត្រូវបានចារឈ្មោះជាប្រវត្ដិសាស្រ្ដជាមួយសមាជិកផ្សេងៗទៀតរបស់គេ ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស ឬ Premier League ដែលបានជួយ Arsenal លើកពានរង្វាន់លីគ ក្នុងរដូវកាល ២០០២-២០០៣ និង ២០០៤ - ២០០៥ ក្នុងនាមជាក្រុមដែលមិនស្គាល់ពាក្យថាចាញ់សោះ ។

Gilberto Silva ត្រូវបានប្រិយមិត្ដបាល់ទាត់ជាច្រើន ជាពិសេសគឺប្រិយមិត្ដរបស់ក្រុមកាំភ្លើងធំ Arsenal កោតសរសើរយ៉ាងខ្លាំងចំពោះទម្រង់លេងរបស់គេ ហើយរូបគេនៅតែដក់ជាប់ក្នុងចិត្ដអ្នកគាំទ្រជានិច្ចនិរន្ដរ៍ទៅ៕

Gilberto Silva
Gilberto Silva
Gilberto Silva
Gilberto Silva
Gilberto Silva និង Patrick-Vieira
Gilberto Silva និង Patrick-Vieira
Gilberto Silva និង Patrick-Vieira
Gilberto Silva និង Patrick-Vieira
Gilberto Silva ពេលមកកម្ពុជា
Gilberto Silva ពេលមកកម្ពុជា
Gilberto Silva ពេលមកកម្ពុជា
Gilberto Silva ពេលមកកម្ពុជា
Gilberto Silva ពេលមកកម្ពុជា
Gilberto Silva ពេលមកកម្ពុជា
Gilberto Silva ពេលមកកម្ពុជា
Gilberto Silva ពេលមកកម្ពុជា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T