អបអរ! ស្ត្រីម្នាក់មានកូនប្រុស១០នាក់ ចុងក្រោយសម្រាលបានកូនស្រីពៅមួយនឹងគេដែរ

//s6.kh1.co/ca/ca36dea928e016301fed2ef86acbde655099e668.jpg
សង្គម

 ១០-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ស្ត្រីម្នាក់ជាម្ដាយដំបូងគេបង្អស់នៅក្នុងប្រទេសអង់គ្លេសដែលសម្រាលបានកូនប្រុស១០នាក់ជាប់ៗគ្នា ប៉ុន្ដែថ្មីៗនេះ នាងសម្រាលកូនទី១១ជាកូនស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា អ្នកស្រី Alexis តែងតែអស់សង្ឃឹមនៅពេលដែលសម្រាលបានកូនប្រុស។ អ្នកស្រីនិងស្វាមី មានបំណងចង់បានកូនស្រីម្ដង ព្រោះកូនប្រុសមានចំនួន១០នាក់រួចមកហើយ។ អំឡុងពេលពរពោះ អ្នកស្រីគិតថា កូនទី១១ប្រាកដជាកូនប្រុសទៀតហើយ ដូច្នេះគ្មានអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលឡើយ។

សមាជិកគ្រួសារ
សមាជិកគ្រួសារ

អ្នកស្រី Alexis បាននិយាយថា៖

«ពេលដែលខ្ញុំទៅមន្ទីរពេទ្យដើម្បីឆ្លុះអេកូ ខ្ញុំគិតក្នុងចិត្តថា នឹងឮពាក្យថាកូនប្រុសចេញពីមាត់គ្រូពេទ្យ ផ្ទុយទៅវិញកូនទី១១គឺជាកូនស្រី។ ក្រោយពីដឹងថា ខ្ញុំកំពុងពរពោះកូនស្រី ខ្ញុំនិងស្វាមីមានអារម្មណ៍ដូចហោះហើរនៅលើឋានព្រះចន្ទ។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និយាយមិនចេញ។ វាពិតជាអារម្មណ៍មួយដែលអស្ចារ្យខ្លាំងណាស់។»

អ្នកស្រីនិងកូនស្រីពៅ
អ្នកស្រីនិងកូនស្រីពៅ

ប្រភពបានបន្ដថា កូនស្រីពៅទី១១មានឈ្មោះថា Cameron ទើបតែសម្រាលបាន​រយៈពេល២សប្តាហ៍ប៉ុណ្ណោះ។ ទារិកា Cameron បានទទួលក្ដីស្រលាញ់ពីបងប្រុសទាំង១០របស់នាង ដែលមានអាយុចាប់ពី២ឆ្នាំរហូតដល់១៦ឆ្នាំ។

លោក David ដែលត្រូវជាស្វាមីបាននិយាយថា៖

«កូនប្រុសទាំង១០ គឺមានឥរិយាបថល្អណាស់ ពួកគេតែងតែស្ងាមស្ងាត់ជានិច្ចនៅពេលដែលប្អូនស្រីពៅគេង។ ពេលខ្លះ ពួកគេចង់ជួយបី និងបំបៅទឹកដោះគោទៀតផង។»

សមាជិកគ្រួសារ
សមាជិកគ្រួសារ

ប្រភពបានបន្ដទៀតថា ស្វាមីភរិយាមួយគូនេះ មិនមានគម្រោងនឹងបង្កើតកូនទៀតនោះទេ។ ពួកគេតែងតែបានទទួលពាក្យមិនល្អពីអ្នកជិតខាងឬមិត្តភក្ដិដោយសារតែចំនួនកូនដែលពូកគេមាន។ ទោះជាយ៉ាងណាក្ដី ពាក្យទាំងនោះមិនបានធ្វើឲ្យពួកគេគិតច្រើនទេ។

យ៉ាងណាមិញ ក្រោយពីសម្រាលកូនបាន២សប្តាហ៍ អ្នកស្រី Alexis នឹងវិលត្រលប់ទៅធ្វើការវិញ។ ទោះបីហត់នឿយយ៉ាងណា ស្វាមីភរិយាមួយគូនេះ មានសេចក្ដីសុខជាខ្លាំងដែលមានក្រុមគ្រួសារដ៏ធំមួយ សម្រាប់លើកទឹកចិត្ត៕

សមាជិកគ្រួសារ
សមាជិកគ្រួសារ
សមាជិកគ្រួសារ
សមាជិកគ្រួសារ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T