ភ្នំពេញ៖ ស្របទៅនឹងភាពរីកចម្រើននៃបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ (FinTech) របស់ពិភពលោក ប្រាសាក់ ដែលជាគ្រឹះស្ថានមួយក្នុងចំណោមធនាគារធំៗទាំង ៥ នៅកម្ពុជា បានផ្ដល់ជូន «សេវាធនាគារចល័ត» ដែលអនុញ្ញាតឱ្យអតិថិជនអាចចាត់ចែងសាច់ប្រាក់បានដោយខ្លួនឯងយ៉ាងងាយស្រួលគ្រប់ពេល គ្រប់ទីកន្លែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សាររបស់ប្រាសាក់បានឱ្យដឹងថា សេវាធនាគារចល័ត ប្រាសាក់ រចនាឡើងដោយបច្ចេកវិទ្យាកម្រិតខ្ពស់បំផុត ដែលធានាបានសុវត្ថិភាពសម្រាប់អតិថិជនអាចធ្វើប្រតិបត្តិការចាត់ចែងសាច់ប្រាក់តាមរយៈការប្រើទូរស័ព្ទដៃ Tablet ឬកុំព្យូទ័រ។ ជាមួយសេវានេះ អតិថិជនអាចពិនិត្យមើលសមតុល្យ និងរបាយការណ៍គណនី ផ្ទេរប្រាក់ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ពិនិត្យអត្រាប្តូរប្រាក់ និងបង់ថ្លៃទឹក ថ្លៃភ្លើង ទិញកាតទូរស័ព្ទ គ្រប់គ្រងប័ណ្ណអេធីអឹមដោយងាយស្រួល និងមិនគិតកម្រៃសេវា បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។
លោក សាយ សូនី បានបន្តទៀតថា ការប្រើប្រាស់សេវាធនាគារចល័តប្រាសាក់ ជាជំនួយដល់អតិថិជនរបស់យើង ដែលមមាញឹកអាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយនេះក៏បានឆ្លុះបញ្ចាំងពីភាពទាន់សម័យរបស់អតិថិជន ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ។ នេះគឺជាការប្ដេជ្ញាចិត្តរបស់ប្រាសាក់ក្នុងការនាំយកបទពិសោធន៍ដ៏អស្ចារ្យ និងមានភាពងាយស្រួលជូនដល់អតិថិជន ដើម្បីរួមចំណែកក្នុងការជម្រុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។
គួរបញ្ជាក់ថា សាធារណជនទាំងអស់អាចបើកគណនីជាមួយប្រាសាក់ និងដើម្បីអាចប្រើប្រាស់សេវាធនាគារចល័តប្រាសាក់បាន សូមអតិថិជនអញ្ជើញទាក់ទងសាខាប្រាសាក់ដែលនៅជិតបំផុត និងទាញយកកម្មវិធីសេវាធនាគារចល័តប្រាសាក់នេះពី App Store ឬ Google Play នោះអតិថិជននឹងអាចធ្វើប្រតិបត្តិការសាច់ប្រាក់បានដោយងាយស្រួល។

សម្រាប់តម្រូវការ ឬព័ត៌មានបន្ថែមអំពីកម្ចីប្រាសាក់
សូមទាក់ទងសាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911។
ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.prasac.com.kh៕