សិស្សស្រីថៃម្នាក់យឺតម៉ោងទៅសាលា ច្រឡំឡើងជិះម៉ូតូកម្មករសំណង់ស្មានថាម៉ូតូឌុប លទ្ធផលហួសចិត្ត និងមិននឹកស្មានដល់

//s5.kh1.co/1f/1f5590f3b2e803eadaef0c302aeca7fa3a28b516.jpg
សង្គម

 ០១-កញ្ញា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ សិស្សស្រីថៃម្នាក់ យឺតម៉ោងទៅសាលារៀន ប្រញាប់ប្រញាល់ខ្លាំងពេកឡើងជិះម៉ូតូកម្មករសំណង់ ពេលជិតដល់សាលាទើបដឹងថាខ្លួនច្រឡំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗកន្លងទៅនេះ យោងតាមគណនីបណ្ដាញសង្គម Twitter ឈ្មោះ @kscps1 បានចែករំលែករឿងរ៉ាវដ៏គួរឲ្យខ្មាសអៀនមួយដែលនាងបានជួបប្រទះ ដោយសរសេរថា៖

«ថ្ងៃនេះមានរឿងដ៏គួរឲ្យអស់សំណើចមួយ! ខ្ញុំបានប្រញាប់ប្រញាល់យ៉ាងខ្លាំងទៅសាលារៀន ព្រោះវាពិតជាយឺតម៉ោងមែនទែន។ នៅពេលដែលឃើញបុរសជិះម៉ូតូពាក់អាវពណ៌ទឹកក្រូច (ពណ៌ឯកសណ្ឋានក្រុមម៉ូតូឌុបនៅប្រទេសថៃ)  ខ្ញុំក៏បក់ដៃហៅឲ្យឈប់រួចក៏ហក់ឡើងជិះឲ្យគាត់ជូនខ្ញុំទៅសាលារៀន។ លុះដល់ពាក់កណ្ដាលផ្លូវទើបសង្កេតឃើញគាត់ពាក់អាវកាក់កម្មករសំណង់ និងមានមួកទៀតផង ទើបដឹងថាតាមពិតទៅគាត់មិនមែនជាពូម៉ូតូឌុបសោះ។»

ម៉ូតូដែលនាងបានជិះ
ម៉ូតូដែលនាងបានជិះ
ម៉ូតូដែលនាងបានជិះ
ម៉ូតូដែលនាងបានជិះ

នាងបានពន្យល់ដែរថា ក្រុមម៉ូតូឌុបនៅក្នុងប្រទេសថៃតែងតែមានពាក់អាវកាក់ពណ៌ទឹកក្រូច ជាមួយលេខសម្គាល់នៅពីក្រោយ។ ម៉្យាងវិញទៀត បុរសដែលនាងបានជួបនៅពេលនោះគឺពាក្យអាវកាក់ពណ៌ទឹកក្រូច ធ្វើឲ្យនាងមានការភាន់ច្រឡំបែបនេះ។

ខាងធ្វេងដៃឯកសណ្ឋានកម្មករ និងខាងស្ដាំដៃឯកសណ្ឋានម៉ូតូឌុប
ខាងធ្វេងដៃឯកសណ្ឋានកម្មករ និងខាងស្ដាំដៃឯកសណ្ឋានម៉ូតូឌុប

នាងបានបន្ដថា ទោះបីជាដឹងថានាងកំពុងច្រឡំក៏ដោយ បុរសនោះបានជូននាងទៅដល់សាលារៀន ថែមទាំងមិនទទួលលុយពីនាងទៀតផង។ ប៉ុន្ដែនាងបានហុចលុយ រួចរត់ចូលក្នុងសាលារៀនដោយក្ដីខ្មាសអៀន និងអស់សំណើចខ្លួនឯង។

ក្រោយពីការបង្ហោះនៅលើបណ្ដាញសង្គម Twitter រួចមក មានមតិខ្លះបាននិយាយលេងសើចទៅនាងថា នាងប្រាកដជាស្រីស្អាតហើយ បានជាបុរសនោះមិនប្រកែក និងជូននាងទៅដល់ទីតាំងដោយមិនគិតលុយទៀតផង៕

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T