បារាំង៖ មហាជន អ្នកលេងបណ្តាញសង្គមជាច្រើន បានសម្ដែងការខឹងសម្បាយ៉ាងខ្លាំង ក្រោយភ្ញៀវទេស២រូប បានធ្វើរឿងមិនគប្បី យកក្រចកដៃទៅឆូតគូសឈ្មោះរបស់ពួកគេ នៅលើខ្នងសត្វរមាសចំណាស់មួយក្បាល ក្នុងសួនសត្វមួយកន្លែង នាប្រទេសបារាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង តាមរយៈរូបភាពប៉ុន្មានសន្លឹក ដែលត្រូវបានគេបង្ហោះចែកចាយនៅលើបណ្តាញសង្គម គឺពិតជាបានបង្ហាញឲ្យឃើញ ពីស្នាមនៅលើខ្នងសត្វរមាសញីមួយក្បាល ដែលត្រូវបានអ្នកទេសចរគូសឈ្មោះរបស់ពួកគេនៅលើខ្នងរបស់វាថា «Julie» និង «Camille» ។
បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា រមាសញីមួយក្បាលនោះ រស់នៅក្នុងឧទ្យាន ឬសួនសត្វ Zoo La Palmyre នាតំបន់ Royan ភាគខាងត្បូង ប្រទេសបារាំង អស់រយៈពេល៣៥ឆ្នាំមកហើយ។
ជុំវិញនឹងរឿងរ៉ាវដែលភ្ញៀវទេសចរ យកក្រចកដៃរបស់ពួកគេទៅឆូតគូសឈ្មោះនៅលើខ្នងសត្វរមាសនោះ នាយកសួនសត្វខាងលើ លោក Pierre Caille បានមានប្រសាសន៍លើកឡើងថា លោកក៏មានការសោកស្តាយផងដែរ នៅពេលដែលមានភ្ញៀវទេសចរខ្លះ បានយកក្រចកដៃរបស់ពួកគេ ទៅចារឬគូសឈ្មោះនៅលើខ្នងសត្វរមាសបែបនេះ ដែលវាអាចធ្វើឲ្យខូចឬងាប់ស្បែករបស់វាតែម្តង។
ប៉ុន្តែមិនថាយ៉ាងណា សម្រាប់ការកត់សម្គាល់វិញឃើញថា សត្វរមាសរងគ្រោះនោះ វាហាក់ប្រក្រតីជាធម្មតា និងមិនមានការឈឺចាប់អ្វីទាល់តែសោះ។
លោក Caille បានបន្តថា៖
យ៉ាងណាមិញ ខាងសួនសត្វពុំមានវិធានការតាមផ្លូវច្បាប់ ចំពោះកំហុសឆ្គងរបស់ភ្ញៀវទេសចរ ជុំវិញនឹងទង្វើមួយនេះនោះឡើយ។
គួរឲ្យដឹងផងដែរថា មូលហេតុដែលភ្ញៀវទេសចរអាចយកក្រចកដៃទៅគូសលើខ្នងសត្វរមាសបានយ៉ាងដូច្នេះ ក៏ដោយសារតែខាងសួនសត្វ អនុញ្ញាតឲ្យភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋានទាំងអស់ អាចលូកដៃរបស់ពួកគេតាមរបងការពារ ដើម្បីបានប៉ះឬស្ទាបអង្អែលពួកវា ហើយក៏ដើម្បីជាការបង្កើននូវការស្រលាញ់ ផ្តល់ភាពកក់ក្តៅ និងភាពជិតស្និទ្ធរវាងសត្វនិងមនុស្សផងដែរ។ ប៉ុន្តែក៏មិននឹកស្មានថា មានភ្ញៀវទេសចរខិលខូចមួយចំនួន ចង់សប្បាយបែរជាធ្វើទង្វើបែបនេះ ទៅលើសត្វយ៉ាងដូច្នេះនោះឡើយ។
បើទោះបីជាយ៉ាងនេះក្តី ជុំវិញនឹងករណីនេះទៀតសោត ខាងសួនសត្វក៏បានអះអាងចំពោះសាធារណៈជនថា ពួកគេនឹងបង្កើនការប្រុងប្រយ័ត្នឲ្យបានច្រើនជាងនេះ តាមរយៈការឃ្លាំមើល នឹងដំឡើងកាមេរ៉ាសុវត្ថិភាពនៅតាមតំបន់ (ក្នុងសួនសត្វ) ដើម្បីតាមដានមើលពីសកម្មភាពរបស់ភ្ញៀវទេសចរផងដែរ៕
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?