សម្រែក​ស្រែក​យំ​ពេញ​លើ​ផ្លូវ…​ករណី​ឡាន​ធំបុកម៉ូតូឌុបគ្នា​៥​នាក់

//s6.kh1.co/5c/5c4e6a026afe433ef8472266a459deea0342b9e3.jpg
សង្គម

 ២៣-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ខេត្ត​ព្រះ​សីហ​នុ​៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មនុស្ស​៣​នាក់​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង និង​២នាក់​​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ និង​ម៉ូតូ កើតឡើង​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ សីហា នេះ ស្ថិត​ត្រង់​លើ​ផ្លូវ​ឯករាជ្យ ចំណុច​ផ្កាឈូក​វិមាន​ឯក​រា​ជ្យ ក្នុងភូមិ​២ សង្កាត់​លេខ​៣ ក្រុង​ព្រះសីហ​នុ ដោយ​គេ​ដឹង​ថា បង្ក​ឡើង​ដោយ​ភាគី​ខាង​រថយន្ត ហើយ​អ្នកបើកបរ​បាន​ដាក់​មេ​ប្រូច​រត់​បាត់​ស្រមោល ដែលហេតុការណ៍បង្កការភ្ញាក់ផ្អើលមនុស្សមកចោមរោមមើល ហើយពិសេសនោះ អ្វីដែលកាន់​តែ​​ក្តុកក្ឌួល ​គឺសាច់ញាតិ​ជនរងគ្រោះស្រែកយំឡើងទ្រហឹង នៅពេល​បាត់បង់​ជីវិត​គ្រួសារ​របស់គាត់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីរាយការន៍បន្តថា រថយន្តធុន​ធំខាងលើ ​​ម៉ាក​ហ៊ីយ៉ាន់ដាយ ​​ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ​3A-2331 អ្នក​បើកបរមិន​ស្គាល់​អត្តសញ្ញាណ ​តែរថយន្តត្រូវគេដឹង​ជា​កម្មសិទ្ធិរបស់​​ក្រុមហ៊ុន រាជសីហ៍ ឡូ​ជី​ស្ទីក ។ ដោយ​ឡែកភាគីខាងម៉ូតូ​ម៉ាកវ៉េវ គ្មាន​ផ្លា​ក​លេខ​ជិះ​គ្នា​​៥​នាក់ (​សុទ្ធតែ​ក្មេង​) ។ ក្នុង​នោះ​ មាន​ស្រី​​​ម្នាក់​ជា​ឌុប ​។

ប្រភពបន្តថា ​បច្ចុប្បន្ន អ្នករងរបួស​ត្រូវបានដឹក​បញ្ជូនទភ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត៕

https://s4.kh1.co/__image/w=650,h=379,q=100/f2/f2b726a0f68891b92c239b14de0858a6604855aa.jpg
https://s6.kh1.co/__image/w=650,h=379,q=100/5c/5c4e6a026afe433ef8472266a459deea0342b9e3.jpg
https://s5.kh1.co/__image/w=650,h=379,q=100/ae/ae427018b3b5ca062dda0bb10c384135d6aba2d3.jpg
https://s5.kh1.co/__image/w=650,h=379,q=100/41/411b0164ac889dbc22b4b6bf5a4d43616b10de0b.jpg
https://s6.kh1.co/__image/w=650,h=379,q=100/ed/edbcfe470950ca3a44b0a4a517838c83d77d7384.jpg
https://s4.kh1.co/__image/w=650,h=379,q=100/fa/fa53599e55536e29b2bfc5fc885d1e3840244f55.jpg
https://s4.kh1.co/__image/w=650,h=379,q=100/30/308baa6446223383ae1eeee5b4d321fe9e4ed4cf.jpg
https://s5.kh1.co/__image/w=650,h=379,q=100/a0/a0dcf1521e022edebb64547ee4340d8970d0ebab.jpg
https://s4.kh1.co/__image/w=650,h=379,q=100/6f/6fd737e43a19e6974fff6ce6d928455c0846495f.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T