ស្ងាត់ៗ Roma ឆក់យកបានខ្សែការពារម្នាក់ពី Chelsea ក្រោមលក្ខខណ្ឌខ្ចីជើង

//s6.kh1.co/86/86726c5b2e4bb8ca66a5452080966ebc20434f85.jpg
កីទ្បា

 ២២-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អ៊ីតាលី៖ ខ្សែការពារស្ដាំសញ្ជាតិអ៊ីតាលី Davide Zappacosta របស់ Chelsea បានផ្លាស់ទៅចូលរួមជាមួយ Roma ក្រោមលក្ខខណ្ឌកិច្ចសន្យាខ្ចីជើងរយៈពេល ៦ខែ ដោយមានសិទ្ធិអាចបន្តរហូតដល់ដំណាច់រដូវកាល ខណៈ Zappacosta នៅសល់កុងត្រាជាមួយតោខៀវនៅកីឡដ្ឋាន Stamford Bridge រហូតដល់ឆ្នាំ ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Davide Zappacosta
កីឡាករ Davide Zappacosta

“ខ្ញុំសប្បាយចិត្តនឹងចូលរួមជាមួយ Roma បន្ទាប់ពីទទួលបានបទពិសោធន៍មួយនៅប្រទេសក្រៅដែលបានជួយឲ្យខ្ញុំអភិវឌ្ឍខ្លួនទាំងក្នុងនាមជាកីឡាករ និងមនុស្ស។ ការដែលបានលេងជាមួយក្លិបមួយនេះគឺជាឱកាសដ៏ធំក្នុងការអភិវឌ្ឍខ្លួន ខ្ញុំមិនអាចរង់ចាំក្នុងការហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីបាននោះទេ។” Zappacosta ថ្លែងប្រាប់ទៅកាន់គេហទំព័រផ្លូវការរបស់ក្លិប Roma។

កីឡាករ Davide Zappacosta ចូលរួមជាមួយ Roma
កីឡាករ Davide Zappacosta ចូលរួមជាមួយ Roma

គួរបញ្ជាក់ផងដែរថា Zappacosta បានចូលរួមជាមួយ Chelsea ក្នុងឆ្នាំ២០១៧ ក្រោមផ្លាស់មកពីក្លិប Torino ដែលកាលនោះ Chelsea ដឹកនាំដោយអ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីលោក Antonio Conte៕

ប្រភព៖ Fox Sports Asia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T