ខេត្តបាត់ដំបង ៖ បុរសរងគ្រោះដែលបានជាប់កន្លៀតថ្មក្នុងរូងភ្នំ គិតត្រឹមថ្ងៃទី១៤ សីហា គឺនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង គឺបានរយៈ១សប្តាហ៍មកហើយ ហើយអាការៈរបួសគាត់ ក៏បានធូរស្បើយខ្លះៗផងដែរ ដោយនៅតែរង់ចាំតែខាងគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ ដែលគាត់អាចនៅប្រហែល១អាទិត្យទៀត គឺជាសះស្បើយទាំងស្រុងហើយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជួបជាមួយកោះសន្តិភាព ជនរងគ្រោះស៊ុម បូរា បានបង្ហាញខ្លះៗក្នុងបន្ទុកក្រុមគ្រួសាររបស់គាត់ ដែលបញ្ហាសំខាន់គឺនៅពេលដាច់ខែម្តងៗ ខ្ញុំត្រូវតែរកលុយទៅដោះថ្លៃជំពាក់គេប្រចាំខែ និងខ្ចីពីធនាគារ និងអង្គការឯកជន ដើម្បីដោះស្រាយដើមទុន សម្រាប់ប្រកបរបរប្រចាំថ្ងៃ ។ លោកបាននិយាយទាំងអួលដើម.ក និងទាំងទឹកភ្នែកថា «ដែលខ្ញុំហ៊ានប្រថុយបែបនេះ (កើបអាចម៍ប្រចៀវក្នុងរូងភ្នំ) ក៏ព្រោះចង់បានចំណូល ព្រោះតែខ្ញុំបានខ្ចីលុយបន្តិចបន្តួចពីអ្នកជិតខាងផង ពីអង្គការឯកជនខ្លះៗផង ដើម្បីបង្គ្រប់ជីវភាពប្រចាំថ្ងៃ ហើយក៏ចង់រករបរណាមួយ ដែលអាចធានាជីវភាពរបស់ខ្ញុំបានជារៀងរាល់ថ្ងៃនេះ ដោយក្នុងដើមខែកន្លងមកនោះ ខ្ញុំបាននៅជំពាក់លុយគេចំនួន១លានទៀត នៅពេលដាច់ខែត្រូវតែដោះបំណុលសងគេឱ្យបានអស់ ។
ប្រភពបន្តថា ចំពោះការងារកើបអាចម៍ប្រចៀវនេះ មិនមែនជាមុខរបរប្រចាំសម្រាប់ខ្ញុំឡើយ ដោយខ្ញុំចូលទៅយកអាចម៍ប្រចៀវផ្សែផ្សំលក់ម្តងរួចមកហើយ បាន១តោនលក់ឲ្យតាមគេកុម្មង់ទទួលបានជាលុយ៤០ម៉ឺនរៀល ហើយបានគិតថា អាចរកបាន៣តោនក្នុងខែនេះ អាចដោះសងគេបានរួច ព្រោះនេះជាចំណែកមួយពីក្រុមគ្រួសារ ខ្ញុំត្រូវបានសាងសង់ផ្ទះនៅដោយខ្លួនឯង ដែលម្តាយខ្ញុំបានជួយឈើរនាបមកខ្លះៗឲ្យបានសមរម្យបន្តិច ដែលម៉ែបានចែកដីឲ្យចំនួន៣រ៉ៃមកឱ្យរស់នៅដោយឡែកនេះ ។
សូមរម្លឹកថា ហេតុការណ៍ដែលគាត់ជាប់ក្នុងរូងភ្នំនោះ បានកើតឡើងតាំងពីថ្ងៃទី០៤ សីហា មកម្ល៉េះ ស្ថិតក្នុងរូងភ្នំហុងទឹក ស្ថិតនៅភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ដែលជនរងគ្រោះមានឈ្មោះ ស៊ុម បូរា អាយុ២៨ឆ្នាំ រស់នៅភូមទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈគាត់ចូលទៅកើបអាចម៍ប្រចៀវយកទៅលក់ តែអកុសលអាក្រក់ គាត់បានធ្លាក់កៀបជាប់ក្នុងរូងភ្នំនោះតែម្តង ដោយគ្មានអ្នកណាម្នាក់បានដឹងទេ សូម្បីទាំងក្រុមគ្រួសារ ក៏ឆ្ងល់បានបាត់គាត់ពីផ្ទះផងដែរ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ប្រភព៖ កោះសន្តិភាព