ថៃ៖ ហេតុការណ៍ក៏គួរឲ្យរន្ធត់ ករណីផ្ទុះហ្គាសនៅលើទឹកដីខេត្តសៀមរាប បានធ្វើឲ្យមនុស្សប៉ុន្មានអ្នកបានរងរបួស រលួយសាច់ក្រោយត្រូវភ្លើងឆាបឆេះ យ៉ាងគួរឲ្យអាណិត និងធ្វើឲ្យមហាជនជាច្រើនក្តុកក្តួលយ៉ាងខ្លាំង ជាពិសេសទៅលើមន្ត្រីនគរបាលមួយរូបឈ្មោះថា ហួត មុនីពិសាខ បានឆេះយ៉ាងពេញមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារតែស្ថានភាពឆេះខ្លាំង បានធ្វើឲ្យមានការជួយសង្គ្រោះដល់លោកជាបន្ទាន់ ដោយបាននាំគ្នាបញ្ជូនលោកទៅព្យាបាលនៅឯមន្ទីរពទ្យប្រទេសថៃកាលពីម្សិលមិញនេះ ដើម្បីជួយការពារជីវិតលោក ក្នុងករណីដ៏រន្ធត់នេះ។ ជាមួយគ្នានេះដែរ ក៏នៅមានបណ្តាមហាជនជាច្រើនចង់ដឹងពីសុខទុក្ខរបស់លោកយ៉ាងខ្លាំង ដែលជាវីរៈបុរសខំជួយគេមិនគិតពីជីវិតខ្លួន។
មិនបានប៉ុន្មានផង ពេលនេះក៏ស្រាប់តែទទួលបានដំណឹងយ៉ាងរីករាយ ក្រោយខាងមន្ទីរពេទ្យជំនាញនៅក្នុងប្រទេសថៃ បានធ្វើការតាមដាននិងព្យាបាល ហើយពេលនេះស្ថានភាពរបស់លោកបានធូរសើ្បយ និងឆ្លងផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ។
ជាមួយនឹងដំណឹងមួយនេះ បានធ្វើឲ្យមហាជនជាច្រើន បានចូលរួមត្រេកអរដល់លោកគ្រប់គ្នា ក៏ប៉ុន្តែសម្រាប់ស្ថានភាពបន្តនៅតែមានការចូលរួមជូនពរលោក ឲ្យឆាប់ជាសះស្បើយផងដែរ៕
សូមទស្សនរូបភាពខាងក្រោមនេះ៖