ខេត្តកណ្តាល ៖ ប្រហែលជាជំនាញជលផលស្រុកកោះធំដែលមានលោក ទៀន ស៊ីម្លី ជានាយសង្កាត់រដ្ឋបាលជលផលស្រុកកោះធំ បានដេកលង់លក់ហើយ បានត្រូវកម្លាំងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកណ្តាល ពួនស្ទាក់បង្ក្រាបរថយន្តមួយគ្រឿង ម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-3490 ផ្ទុកសទ្ធតែសត្វពស់ និងសត្វអន្ទង់ ជិតពីរពាន់គីឡូក្រាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០២ និង៣០នាទី នៅចំណុចផ្លូវលេខ១១០ ភូមិលេខ៣ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។ លោក លី សុជាតិ បានប្រាប់ឲ្យដឹងថា ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តកណ្ដាល បានធ្វើការពួនស្ទាក់រហូតឃាត់រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2Z-3490 ដឹកជញ្ជូនផលនេសាទដោយគ្មានច្បាប់អនុញ្ញាត ក៏ធ្វើការឃាត់ ឆែកឆេររកឃើញសត្វអន្ទុង់រស់ចំនួន១១ធុង ស្មើនឹង៦០០គីឡូក្រាម សត្វពស់ព្រលិតរស់ចំនួន ២ធុងស្មើនឹង៩០គីឡូក្រាម សរុបចំនួន១៣ធុង ស្មើនឹង៦៩០។
វត្ថុតាងខាងខាងលើ និងជនសង្ស័យ បានប្រគល់ឲ្យសង្កាត់រដ្ឋបាលជលផលកោះធំដើម្បីអនុវត្តនីតិវិធីបន្ត។ ជនសង្ស័យ និងជាអ្នកបើកបរមាន ឈ្មោះ ប្រាក់ ម៉ៅ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។ ប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថា ជនសង្សយ័គ្រាន់តែត្រឹមពិន័យ អន្តរកាល មិនមានការឃាត់ខ្លួន បញ្ជូនទៅតុលាការទេ៕
ប្រភព៖ កោះសន្តិភាព