អតីតតារាក្ដៅសាច់ Mia Khalifa ទម្លាយរឿងភ័យខ្លាចដែលនាងបានជួប ក្រោយពីថតរឿងអាសអាភាសរួចមក

//s4.kh1.co/61/61ee5cf2181e1ff509bda8eb0de2151d838370fc.jpg
សង្គម

 ១៤-សីហា-២០១៩ ១០ព្រឹក · ៦ ឆ្នាំមុន

អាមេរិក៖ ប្រិយមិត្តអ្នកអានមួយចំនួន ប្រាកដជាបានស្គាល់ហើយ ជាមួយអតីតតារាក្ដៅសាច់សញ្ជាតិលីបង់កាត់អាមេរិក Mia Khalifa។ នាងត្រូវបានគេដាក់រហស្សនាមឲ្យថា រាជនីតារាក្ដៅសាច់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗកន្លងទៅនេះ ​Mia Khalifa បានទម្លាយរឿងដែលនាងបានជួបដែលធ្វើឲ្យនាងភ័យខ្លាច ក្រោយពីថតរឿងអាសអាភាស និងបង្ហើបចំណូលដែលនាងទទួលបានពីវិស័យមួយនេះផងដែរ។

យោងតាមបទសម្ភាស៍ Mia Khalifa បានឲ្យដឹងថា នាងបានចាប់អាជីពជាតារាក្ដៅសាច់នៅក្នុងឆ្នាំ២០១៤។ បន្ទាប់ពីនាងបានថតឈុតឆាកក្ដៅសាច់ដោយពាក់កន្សែងគ្របក្បាលដូចជាជនជាតិឥស្លាមរួចមក នាងត្រូវបានក្រុម ISIS លួចយកគណនី អ៊ិនស្ដាក្រាម និងគំរាមកំហែងដោយកាត់តរូបថតនាង ដាច់ក្បាល ដោយសរសេរថា៖

នាងគឺជាអ្នកត្រូវស្លាប់បន្ទាប់។ ស្រីឥស្លាមដ៏គួរឲ្យស្អប់ខ្ពើម។

នាងMia Khalifa កំពុងផ្ដល់បទសម្ភាស៍
នាងMia Khalifa កំពុងផ្ដល់បទសម្ភាស៍

នាងបានបន្ដថា ក្រោយពីការគំរាមកំហែងរួចមក នាងបានរើទៅនៅសណ្ឋាគារបណ្តោះអាសន្ន និងត្រូវបង្ខំចិត្តឈប់ពីអាជីពជាតារាក្ដៅសាច់ ក្រោយពីប្រលោកក្នុងវិស័យនេះបានរយៈពេល៣ខែ។ មនុស្សជាច្រើនគិតថានាងបានទទួលប្រាក់រាប់លានដុល្លារពីអាជីពនេះ ប៉ុន្ដែនាងបានទទួលត្រឹមតែ ១២,០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ទោះបីជានាងបានលាឈប់ពីអាជីពជាតារាក្ដៅសាច់ទៅហើយក្តី តែកេរ្តិ៍ឈ្មោះរបស់នាងនៅតែមានភាពល្បីល្បាញនៅតាមបណ្ដាញវេបសាយអាសអាភាសនានា ដែលមានអ្នកស្វែងរកច្រើនរហូតមកដល់សព្វថ្ងៃនេះ។

បច្ចប្បន្ននេះ Mia Khalifa ធ្វើជាអ្នកអត្ថាធិប្បាយកីឡា និងជាតារាម៉ូដែលនៅលើបណ្ដាញអ៊ីនធើណែត។ នាងក៏បានភ្ជាប់ពាក្យជាមួយមិត្តប្រុសរបស់នាងឈ្មោះ Robert Sandberg កាលពីដើមឆ្នាំ២០១៩កន្លងទៅនេះផងដែរ៕

នាង Mia Khalifa
នាង Mia Khalifa
នាង Mia Khalifa និងមិត្តប្រុស
នាង Mia Khalifa និងមិត្តប្រុស
នាង Mia Khalifa និងមិត្តប្រុស
នាង Mia Khalifa និងមិត្តប្រុស
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T