ដល់​.​ក ! ១​ដុំ​ធំ ១​គីឡូក្រាម​ឯណោះ

//s4.kh1.co/64/647d049719bdbd46f50b0a168e16f8e27b820309.jpg
សង្គម

 ១០-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​រួម​ជាមួយ​ថ្នាំ​ញៀន​ប្រមាណ​១​គីឡូក្រាម​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ទី​១០ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បង្ក្រាប​ក្រោម​វិធាន​បទ ​«បង្ក្រាប​ដូច​ភ្លៀងរលឹម​»​ តាម​អនុសាសន៍​របស់​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ ។ ជនសង្ស័យ​ឈ្មោះ សាន ត្រែង ហៅ​ភក្តី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=379,q=100/64/647d049719bdbd46f50b0a168e16f8e27b820309.jpg

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​ការ​ចាប់​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​១​គីឡូក្រាម​នេះ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ថ្លែង​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នោះ​គឺ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ស្រាវជ្រាវ​កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១ ៩ នៅ​ចំណុច​ដងផ្លូវ​សាធារណៈ ភូមិ​លូ​ប្រាំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​មានការ​ដឹកនាំ​កម្លាំង​ដោយ​លោក​ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ។

លោក ឡឹ​ក វណ្ណៈ បន្ត​ថា ជា​ប្រចាំ​កម្លាំង​ជំនាញ​គ្រប់​ការិយាល័យ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន និង​កំពុង​អនុវត្ត​តាម​គោលការណ៍​បង្ក្រាប​ករណី​ចែកចាយ ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន ឲ្យ​ដូច​ភ្លៀងរលឹម ទោះ​ករណី​នោះ​តូច​ក្តី​ធំ​ក្តី​មិន​អនុញ្ញាតិ​ជន​ប្រព្រឹត្ត​បទល្មើស​គេច​ផុត​ពី​សំណាញ់​ច្បាប់​ដាច់ខាត ៕

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T