ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា គិតមកត្រឹមវេលាម៉ោង១១និង៥១នាទីព្រឹកថ្ងៃទី៩ សីហា ឆ្នាំ២០១៩ ផ្លូវចូលទៅមូលដ្ឋានសមុទ្ររាមបានរងការបាក់ខូចផ្នែកខ្លះ ដោយសារជំនន់ទឹកភ្លៀង។ បើតាមប្រភពពីមន្ត្រីកងទព័ជើងទឹកបានថ្លែងថា ផ្លូវដែលត្រូវទឹកហូរច្រោះបណ្តាលឱ្យដាច់ខូចខាងលើនេះស្ថិតនៅចន្លោះគីឡូមែត្រលេខ៧-៨ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីជាយ៉ាងនេះក្តី ក៏ការធ្វើចរាចរណ៍តាមផ្លូវខាងលើនេះមិនបានកាត់ផ្តាច់នោះទេ ដោយខាងសមត្ថកិច្ចក៏បានដាក់របាំងការពារផងដែរ ។ បច្ចុប្បន្នកងកម្លាំងកងទព័ជើងទឹកមូលដ្ឋានសមុទ្រកំពុងធ្វើការជួសជុលផ្លូវដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជាបណ្តោះអាសន្នផងដែរ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ប្រភព៖ កោះសន្តិភាព