រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម យុវជនម្នាក់បានឈ្លោះប្រកែកគ្នាជាមួយសង្សារយ៉ាងបែកផ្សែង ខណៈនោះដោយខ្លាចមានអំពើហិង្សាកើតឡើងមានក្មេងស្រីម្នាក់ទៀត ដែលជាអ្នកស្គាល់គ្នាបានទៅហៅយុវជននោះឲ្យទៅដេកនៅបន្ទប់របស់នាងបំបែកចេញពីនាងជាសង្សារកុំឲ្យឈ្លោះគ្នាទៅទៀត ។ ពេលនោះយុវជនខាងលើក៏បានយល់ព្រមទៅជាមួយ លុះយប់ជ្រៅយុវជននោះមានចំណង់ផ្លូវភេទក៏បានបង្ខំនាងម្នាក់នោះរួមភេទរហូតបានសម្រេចជាបន្តបន្ទាប់១យប់២ដង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែសីហានេះនៅ បន្ទប់ផ្ទះជួល ស្ថិតនៅក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសេចក្តីរាយការណ៍បានបន្តថា បន្ទាប់មកបានឲ្យទូរស័ព្ទទៅនាង១គ្រឿងជាថ្នូរមិនឲ្យប្ដឹងផ្ដល់ ប៉ុន្តែទីបំផុតនៅតែមិនរួចខ្លួនដដែលដោយ២ថ្ងៃក្រោយមកត្រូវបងស្រីរបស់ក្មេងស្រីរូបនោះប្ដឹងឲ្យនគរបាលចាប់ខ្លួនចាត់ការតាមច្បាប់ដោយចោទប្រកាន់ពីបទរំលោភសេពសន្ធវៈ លើអនីតិជន ។
យុវជនសង្ស័យឈ្មោះ ម៉េង ឌឿន អាយុ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ភូមិឃុំកើតហេតុខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ១៤ឆ្នាំ ស្នាក់នៅក្នុងបន្ទប់ជួលជាមួយបងស្រីរបស់នាងម្នាក់ អាយុ២០ឆ្នាំ ។
នគរបាលបាននិយាយថា យុវជនជាប់ចោទមានសង្សាររួចទៅហើយ ប៉ុន្តែនៅវេលាយប់ថ្ងៃកើតហេតុខាងលើនោះ យុវជនរូបនេះបានមានទំនាស់គ្នាជាមួយសង្សារយ៉ាងខ្លាំង ហើយដោយសារតែខ្លាចមានអំពើហិង្សាកើតឡើងនោះទើបក្មេងស្រីរងគ្រោះដែលជាមនុស្សស្គាល់គ្នាបានទៅហៅឲ្យយុវជនរូបនេះទៅដេកនៅបន្ទប់នាង ។ ខណៈនោះយុវជនខាងលើក៏បានយល់ព្រមដើរចេញពីសង្សារដែលកំពុងមានទំនាស់គ្នានោះទៅជាមួយក្មេងស្រីរងគ្រោះ ហើយបានដេកនៅក្នុងបន្ទប់នោះ ។
ប្រភពដដែលបានបន្តថា លុះដល់វេលាយប់ជ្រៅបន្តិចតណ្ហាឡើងដល់កម្រិតទប់លែងបាននឹកឃើញចង់រួមភេទក៏បានបង្ខំក្មេងស្រីរូបនោះរួមភេទរហូតបានសម្រេច២ដង ។ បន្ទាប់មកយុវជននេះបានឲ្យទូរស័ព្ទដៃរបស់ខ្លួន១គ្រឿងទៅនាង ដើម្បីជាថ្នូរកុំឲ្យប្ដឹង រួចក៏បានដើរចាកចេញទៅបាត់ និងធ្វើការជាធម្មតា ។ លុះ២ថ្ងៃក្រោយមករឿងរ៉ាវបានបែកធ្លាយដឹងដល់បងស្រីរបស់ក្មេងខាងលើ ទើបបងស្រីនាងប្ដឹងឲ្យនគរបាលចាប់ខ្លួននាំទៅសាកសួរ និងចាត់ការតាមច្បាប់ដោយចោទប្រកាន់ពីបទរំលោភសេពសន្ធវៈលើអនីតិជន ៕
ប្រភព៖ កោះសន្តិភាព