ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បានបន្តឱ្យដឹងថា គិតមកទល់ម៉ោង១១ និង៤៥នាទីព្រឹកថ្ងៃទី០៧ សីហា ដដែលនេះ ករណីមនុស្សកៀបជាប់នៅក្នុងរូងភ្នំ គឺនៅមិនទាន់មានការដោះស្រាយជួយសង្គ្រោះជនរងគ្រោះបាននៅឡើយ ខណៈកម្លាំងសមត្ថកិច្ចកំពុងរិះរកមធ្យោបាយ ដើម្បីសង្គ្រោះគាត់ឱ្យទាល់តែបាន កុំឱ្យមានគ្រោះថ្នាក់ដល់ជីវិត ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា ករណីជាប់មនុស្សនេះ គឺកើតឡើងតាំងពីថ្ងៃទី០៤សីហា ម្ល៉េះ ដោយបុរសម្នាក់ឈ្មោះ ស៊ុម បូរា អាយុ២៨ឆ្នាំ រស់នៅភូមទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈគាត់បានក្នុងរូងភ្នំហុងទឹក ស្ថិតនៅភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ដើម្បីកើបអាចម៌ប្រជៀវយកទៅលក់ តែអកុសលអាក្រក់ គាត់បានកៀបជាប់ក្នុងរូងភ្នំនោះតែម្តង ដោយគ្មានអ្នកណាម្នាក់បានដឹងរឿងនេះទេសូម្បីទាំងក្រុមគ្រួសារ តែឆ្ងល់បានបាត់ជនរងគ្រោះពីផ្ទះផងដែរ ។
ប្រភពបន្តថា លុះនៅព្រឹកថ្ងៃទី០៧ សីហា នេះ ក៏មានអ្នកភូមិបានដើរជិតទីតាំងកើតហេតុនេះ ក៏ប្រទះឃើញជនរងគ្រោះ ហើយបានរត់ទៅរាយការណ៍ជូនអាជ្ញាធរដែនដីឱ្យជួយ ហើយក៏បានភ្ញាក់ផ្អើលឆោឡោឡើងតាំងវេលាម៉ោង៨ព្រឹកថ្ងៃនេះតែម្តង ដែលស្ថានភាពគឺមានការពិបាកក្នុងការជួយសង្គ្រោះជនរងគ្រោះ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត ។
ប្រភព៖ កោះសន្តិភាព