រាជធានីភ្នំពេញ ៖ រឿងរ៉ាវភិក្ខុនាម វ៉ាន់ វន្នី ដែលជាព្រះចៅអធិការវត្តពោធិ៍ចិនតុង ដែលបែកធ្លាយរូបភាពល្បែងលើគ្រែជាមួយស្រីស្នេហ៍ជាច្រើនសន្លឹកធ្វើឱ្យកក្រើកនៅក្នុងបណ្ដាញសង្គម កាលពីអំឡុងខែមិថុនា ជាង១ខែកន្លងទៅនោះ ហើយក៏បានស្ងប់ស្ងាត់មួយរយៈពេលខ្លី ព្រោះតែខាងគណៈសង្ឃនិងខាងមន្ត្រីមន្ទីរនិងការិយាល័យធម្មការ និងសាសនាអះអាងថា រូបភាពដែលបែកធ្លាយទាំងប៉ុន្មានជារូបកាត់តដោយជនខិលខូច ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីជាមានការស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែក៏មជ្ឈដ្ឋាននានានៅតែមិនអស់ចិត្តចំពោះរឿងនេះនៅឡើយ ព្រោះមិនជឿថា ជារូបកាត់ត ស្រាប់តែនៅថ្ងៃទី៥ សីហា ក៏មានរឿងរ៉ាវថ្មី បានចាប់ផ្ដើមកក្រើកឡើងវិញហើយ បន្ទាប់ពីអាខោនហ្វេសប៊ុកមួយឈ្មោះ«Jou Mary» ដែលមានដាក់ឡូហ្គោរូបស្ត្រីម្នាក់ដែលសង្ស័យថា ជាស្រីស្នេហ៍របស់ចៅអធិការអង្គនោះ បានបង្ហោះរូបភាពចៅអធិការខាងលើស្លៀកស្បង់និងពាក់អាវផាមួង ពណ៌ទឹកមាស រួមជាមួយរូបភាពអាវយឺត និងរូបចៅអធិការអង្គនោះ សិកចាកសិក្ខាបទអង្គុយលើបង់ផង ។
មិនតែប៉ុណ្ណោះ ព្រមមទាំងបានសរសេរសាររៀបរាប់ជាច្រើនបន្ទាប់ ដែលមានអត្ថន័យបែបឈឺចាប់ហាក់ជួបនិងស្នេហ៍បោកប្រាស់ថែមទៀតផង ។ យោងអាខោនហ្វេសប៊ុកខាងលើ ត្រូវបានគេសង្ស័យថា ជារបស់ស្ត្រីរូបនោះផងដែរ និងបង្ហោះសារដូចខាងក្រោម «អូនជាអ្នកទិញអោយបង បងថាស្រឡាញ់អាវនឹងឆាតអោយអូនទិញអោយទុកពាក់ពេលបងសឹកទៅតែឡូវមិចក៏បងធ្វើដាក់អូនចឹងអូនលែងមានន័យសំរាប់ហើយមែនបង អគុណគ្រប់យ៉ាងសំរាប់កាបោកប្រាស់ អរគុណព្រំលិខិតដែលធ្វើបាពខ្ញុំ កំសត់កំរជាមួយគ្នាជិតមួយឆ្នាំ មានទាំងផ្អែមបានទាំងជូរចត់ ដោះស្រាយបង្ហារជាមួយគ្នា ពេលចប់រឿងបានសឹកបងបោះបង់អូនចោល ព្រោះជឿគ្រួសារបង អគុណមេរៀនជីវិត» ។
ក្រៅពីនេះ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ អាខោនហ្វេសប៊ុកឈ្មោះ«Jou Mary»នេះ ក៏បានបង្ហោះនូសារដ៏ឈឺចាប់មួយដោយភ្ជាប់ជាមួយ និងរូបភាពទារកដែលទើបពន្លូតចោលព្រមទាំងដៃដាក់សេរ៉ូមនិងនំខួបកំណើតផងដែរ ។ សារនោះ មានខ្លឹមសារដូចតទៅ៖ «ថ្ងៃនេះហើយបានដឹងការពិតហើយជាថ្ងៃដែលឈឺបំផុតសំរាប់ខ្ញុំពេលបានជួបគ្រួសារបងផ្ទាល់ គ្រួសារបងមិនស្វាគម៍ខ្ញុំ បងមិនចេញមកជួបខ្ញុំ អ្នកស្គាល់បង មិត្ដភ័ក្ដបងគេសុតតែដឹងថាយើងស្រឡាញ់គ្នា មានតែបងនឹងគ្រួសារបងទេថាមិនធ្លាប់ស្គាល់ខ្ញុំ ខ្ញុំនៅចាំបានទាំងអស់រឿសប្បាយនឹងជូចត់ ខួបកំណើតខ្ញុំបងជាអ្នកធ្វើអោយ ខួបកំណើតបងខ្ញុំជាអ្នកធ្វើអោយបង ថ្ងៃដែលអូនចេញពីរពេទ្យវិញជាថ្ងៃអូនឈឺចាប់បំផុត បងជាអ្នកមើលថែខ្ញុំបងថា បងសូមទោលដែរបងឈឺជំនួសខ្ញុំមិនបាន បងសន្យាថានឹងមិនចោលខ្ញុំគ្រប់ពេល ព្រោះយើងធ្លាប់កំសត់កំរនឹងគ្នា បងតែងតែប្រាប់ខ្ញុំថានឹងសាងគ្រួសាររួមគ្នា យើងនឹងមានបុត្យជាមួយគ្នាម្ដងទៀតមិនដូចលើកនេះឡើយ ថ្ងៃដ៏សែនចង់ចាំបំផុតនៅពេលមួយបងបានអះអាងថាបងនឹងមិនចោលខ្ញុំនៅមុខគេគ្រប់គ្នា តែនៅថ្ងៃនេះបងបានបោះបង់ខ្ញុំចោលពិតមែនហើយ បងស្បថបំពានខ្លួនឯង 17 / 7/ 2019 ចង់លុះថ្ងៃស្លាប់។»
ទាក់ទងទៅនិងរឿងរ៉ាវខាងលើពុំទាន់មានប្រភពណាមួយបញ្ជាក់ឲ្យបានច្បាស់ថាយ៉ាងណានោះឡើយ ប៉ុន្តែបើពិនិត្យមើលនូវនៅការបង្ហោះសារទាំងប៉ុន្មានគឺខាងស្រីហាក់មានការឈឺចាប់ពេលបានជួបស្នេហាបោកប្រាស់ ហើយខាងប្រុសជានរណានោះក៏គ្មានអ្នកដឹងច្បាស់ដែរ ប៉ុន្តែខាងស្រីបានបង្ហោះរូបព្រះចៅអធិការវត្តពោធិ៍ចិនតុងដូច្នេះគេអាចដឹងថា ប្រុសស្នេហ៍គឺអ្នកក្នុងរូបនេះឯង។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ប្រភព៖ កោះសន្តិភាព