ខេត្តប៉ៃលិន ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា សពលោក នួន ជា អតីតមេដឹកនាំខ្មែរក្រហម ត្រូវបានដឹកតាមរថយន្តមកដល់កន្លែងតម្កល់សពហើយ កាលពីវេលាម៉ោង១២និង៥នាទីថ្ងៃត្រង់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ក្នុងបរិវេណវត្តព្រំមរកត ស្ថិតនៅ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៍មានពីព្រះតេជគុណ វ៉ែន ចាន់សុម៉ៃ ព្រះចៅអធិការវត្តព្រំគិរីមរកត បានមានសង្ឃដីកាឱ្យដឹងថា សពលោក នួន ជា ត្រូវបានរៀបចំធ្វើបុណ្យនៅក្នុងវត្តព្រំមរកត ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយកូនចៅនាំគ្នារៀបចំធ្វើបុណ្យសពក្នុងវត្តខាងលើនេះតាមបណ្តាំរបស់លោកនួន ជា កាលពីនៅរស់ ដោយប្រាប់ថា ពេលគាត់អស់ជីវិតទៅត្រូវតែយកសពរបស់គាត់មកបូជានៅវត្តនេះ ព្រោះគាត់ធ្វើបុណ្យទាននៅវត្តនេះតាំងពីដើមមក ។
ព្រះចៅអធិការវត្តព្រំគិរីមរកត បានមានសង្ឃដីកាបន្តឱ្យដឹងថា ម្យ៉ាងវិញទៀត នៅទីធ្លាផ្ទះរបស់លោកនួន ជា តូចចង្អៀត ពិបាកក្នុងការទទួលភ្ញៀវ ខណៈបងប្អូនកូនចៅ និងសាច់ញាតិមកចូលរួមបុណ្យសពមានចំនួនច្រើន។
គួររំលឹកថា អតីតមេដឹកនាំរបបខ្មែរក្រហម លោក នួន ជា អាយុ៩៣ឆ្នាំ បានទទួលមរណភាពកាលពីល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព៕
ប្រភព៖ កោះសន្តិភាព