ហ៊ានលូកថ្លើម Man UTD ផង? ក្លិបធំមួយនៅអង់គ្លេស បើកការចរចាជាមួយ Bruno Fernandes

//s4.kh1.co/02/02231f063c6c0e12fde0479c4d4843af0c8f4ead.jpg
កីទ្បា

 ០២-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur បានបើកការពិភាក្សាជាមួយក្លិប Sporting Lisbon ក្នុងការនាំយកខ្សែបម្រើជម្រើសជាតិព័រទុយហ្គាល់ Bruno Fernandes មកកាន់កីឡដ្ឋាន White Heart Land។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes

ប្រភពមួយពីប្រទេសព័រទុយហ្គាល់បានប្រាប់សារព័ត៌មាន Sky Sports ថាអ្នកតំណាងរបស់ក្លិបជើងឯករង UEFA Champions League បានជួបជាផ្លូវការជាមួយខាង Sporting Lisbon នៅទីក្រុង Lisbon រួចហើយកាលពីថ្ងៃព្រហស្បតិ៍។

ការពិភាក្សាស្ថិតនៅចំណុចចាប់ផ្ដើនៅឡើយ ប៉ុន្តែ Fernandes ស្ថិតនៅជម្រើសទីពីរនោះទេសម្រាប់អ្នកចាត់ការទូទៅ Spurs លោក Maurico Pochettino ខណៈគោលដៅចម្បងរបស់អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនរូបនេះ គឺខ្សែបម្រើរបស់ Real Madrid កីឡាករ Giovani Lo Celso

  កីឡាករ Giovani Lo Celso
  កីឡាករ Giovani Lo Celso

គួរបញ្ជាក់ផងដែរថា ប្រធានក្រុមរបស់ Sporting Lisbon កីឡាករ Bruno Fernandes កំពុងតែស្ថិតនៅក្នុងការអន្ទងចង់បានរបស់ក្លិបបិសាចក្រហម Manchester Untied ដោយក្លិបមានមូលដ្ឋាននៅទីក្រុងមួយនេះធ្លាប់បានដាក់សំណើផ្លូវការសុំទិញ Fernandes ម្ដងហើយ តែត្រូវ Sporting Lisbon បដិសេធព្រោះមិនត្រូវរឿងតម្លៃ៕

កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes

ប្រភព៖ Sky Sports

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T