កាន់តែស្វីតទៅៗហើយ Lisa និង Frederic បណ្ដើរគ្នាចូលរួមកម្មវិធីជាសាធារណៈ

//s9.kh1.co/d9/d98433d3147f7f1b46fadcb5c4558e3ed53e279b.jpg
តារា & កម្សាន្ដ

 ០៤-ឧសភា-២០២៤ ១ល្ងាច · ១៤ ថ្ងៃមុន

អ្នកទាំងពីរបានចូលរួមកម្មវិធីសម្ពោធនាឡិកាថ្មីរបស់ក្រុមហ៊ុន Tag Heuer x Kith ដែល Frederic ជាអគ្គនាយក នាទីក្រុង Miami

អាមេរិក៖ នាមុននេះបន្តិច តារាចម្រៀងស្រី KPOP ដ៏ល្បីល្បាញ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK បានបណ្ដើរបុរសដែលសង្ស័យថាជាគូស្នេហ៍គឺ កូនប្រុសមហាសេដ្ឋី Bernard Arnault គឺ Frederic Arnault ជាសាធារណៈតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Lisa និង  Frederic Arnault
 Lisa និង  Frederic Arnault

អ្នកទាំងពីរបានចូលរួមកម្មវិធីសម្ពោធនាឡិកាថ្មីរបស់ក្រុមហ៊ុន Tag Heuer x Kith ដែល Frederic ជាអគ្គនាយក នាទីក្រុង Miami រដ្ឋ ហ្ល្វរីដា សហរដ្ឋអាមេរិក។

 Lisa និង  Frederic Arnault
 Lisa និង Frederic Arnault

កម្មវិធីនេះរៀបចំឡើងនៅ Red Bull Station ដែល Lisa ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយស VVIP ដែលនឹងមានការប្រកួតប្រណាំងឡាន Formula 1 នៅទីនោះចាប់ពីថ្ងៃទី៣ដល់៥ ខែឧសភាផងដែរ។

 Lisa និង  Frederic Arnault
 Lisa និង Frederic Arnault

ក្នុងនោះ គេឃើញថា Lisa បានពាក់អាវដៃវែងរឹបពណ៌ខ្មៅគូជាមួយនឹងខោរឹបពណ៌ខ្មៅដូចគ្នា បានឈរថតកៀកនឹង Frederic ព្រមទាំងភ្ញៀវផ្សេងទៀតកាន់តែបញ្ជាក់ទំនាក់ទំនងអ្នកទាំងពីរថាលើសពីមិត្តធម្មតា ដោយថ្មីៗទៅនេះ ពួកគេក៏ត្រូវបានប្រទះឃើញទៅដើរលេងនៅសារមន្ទីរ Rodin ឯទីក្រុងប៉ារីស និងទទួលទានអាហារជាមួយគ្នាតែពីរនាក់ផងដែរ៕  

រូបភាពថ្មីរបស់ Lisa និង  Frederic Arnault
រូបភាពថ្មីរបស់ Lisa និង Frederic Arnault
រូបភាពថ្មីរបស់ Lisa និង Frederic Arnault
រូបភាពថ្មីរបស់ Lisa និង Frederic Arnault
វីដេអូ
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T