វេទិកាអ្នកអាន
បើចង់ឲ្យ Khmerload ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូខ្លីៗ របស់អ្នក សូមបញ្ជូនអត្ថបទ រូបភាព ឬ វីដេអូខ្លី គួរឲ្យចាប់អារម្មណ៍មក khmerload@gmail.com ។ នៅក្នុង Email អ្នកត្រូវដាក់ (1) ចំណងជើងរបស់អត្ថបទ (2) អត្ថបទរបស់អ្នក (3) រូបភាព និង វីដេអូ បើសិនជាមាន និង (4) លេខទូរស័ព្ទរបស់អ្នក ។ យើងខ្ញុំនឹង ទូរស័ព្ទបញ្ជាក់ ហើយ ធ្វើការត្រួតពិនិត្យ មុននឹងបញ្ចូលអត្ថបទ ទៅ វិបសាយ Khmerload ។ ក្រោយពីបញ្ជាក់ច្បាស់ហើយ Khmerload នឹងផ្សព្វផ្សាយក្នុងកំឡុង ២៤ ម៉ោង អត្ថបទអាចជា រឿងជីវិតផ្ទាល់ខ្លួន ទស្សនអំពីជីវិតនិងសង្គម រឿងនិពន្ធខ្លីៗផ្ទាល់ខ្លួន ម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ការសារភាពស្នេហ៍ ការសារភាព ទទួលកំហុស ការតស៊ូ ការអបអរថ្ងៃកំណើត ដែលមានអត្ថន័យគួរ ឲ្យចាប់អារម្មណ៍ ។ល។
កំណាព្យពីប្រិយមិត្ត ម៉េងលី រតនពិសិដ្ឋ៖ សូមកុំគិតខ្លី
ពុធ ២២ ឧសភា, ២០១៣ ម៉ោង ១៦:៤៣រឿងរ៉ាវស្នេហាឈឺផ្សារដួងចិត្ត ធ្វើអោយជីវិតពិតជាគ្មានន័យ
រហូតបណ្ដាលអោយយុវវ័យ ខ្លះសុខចិត្តក្ស័យដើម្បីស្នេហា។
តើចាំបាច់អីទៅក្ស័យព្រោះស្នេហ៍ បើគេប្រួលប្រែក្បត់ស្នេហ៍សាវ៉ា
អោយគេទៅចុះមនុស្សចិត្តឬស្យា ហើយចាត់ទុកថាវាជាមេរៀន។
កំណាព្យពីប្រិយមិត្ត ប៉ាវ សុធា៖ រៀនតាមទំនើង
ពុធ ២២ ឧសភា, ២០១៣ ម៉ោង ១៦:៣៩១- រៀនតេតែទូរស័ព្ទសោះ ចិត្តធំហ៊ានផ្លោះទៅមហា
សុំលុយពុកម៉ែថាសិក្សា តាមពិតហ៊ីហាស្រាបាស្រី ។
២- ម៉ែឱនៅផ្ទះខំជឿស្លុង ទំនុកបម្រុងគ្មានទាស់អី្វ
លុយកាក់មាសប្រាក់ម៉ូតូថ្មី សុខចិត្តបុលខ្ចីដើម្បីកូន ។
កំណាព្យពីប្រិយមិត្ត ប៉ាវ សុធា៖ អ្នកសិក្សាល្អ
ពុធ ២២ ឧសភា, ២០១៣ ម៉ោង ១៦:៣៨១- អ្នកសិក្សាល្អមានអង្គបួន ខ្ជាប់ខ្ជួនដិតដាមតាមកាយា
មិនធ្វេសប្រហែសចេះរក្សា សុ-សោតាស្តាប់ចាប់បានជាក់ ។
២- ប្រិតប្រុងបម្រុងស្លុងគំនិត ចិ-គិតល្អិតល្អន់គន់ជ្រៅរាក់
ទាក់ទ័លអត្ថន័យគប្បីភ្ញាក់ បុ-សួរមិនលាក់នាំកង្វល់ ។
កំណាព្យពីប្រិយមិត្ត ប៉ាវ សុធា៖ ហាត់ កាយ,ចិត្ត និង បញ្ញា
ច័ន្ទ ២០ ឧសភា, ២០១៣ ម៉ោង ១៣:២២១- កំលាំង កាយ ចិត្ត និងបញ្ញា លោកថាអស្ចារ្យក្លាំងក្លាក្រៃ
ជីវិតយើងរស់បានសព្វថ្ងៃ អាស្រ័យកំលាំងបីនេះឯង ។
២- រាងកាយរឹងមាំព្រោះលកលៃ ហាត់ប្រាណរាល់ថ្ងៃកុំបីក្រែង
នឿយហត់យ៉ាងណាមិនបើលែង កាយារមែងពិតមាំល្អ ។
កំណាព្យពីប្រិយមិត្ត ប៉ាវ សុធា៖ ចោរលួចវិជ្ជា
ច័ន្ទ ២០ ឧសភា, ២០១៣ ម៉ោង ១៣:២០១- ខ្ញុំបាទសូមអនុញ្ញាតពោល ន័យចោរគោលៗតាមលំដាប់
តើចោរមួយណាគួរតម្រាប់ វាចារសាស័ព្ទប្រាប់ដំណើរ ។
២- ចោរក្លែងបន្លំគៃបំបាត់ គេមិនប្រយ័ត្នបានគ្រាន់បើ
ដល់ពេលតាមទាន់តាំងឆោឡោ អស់អាវអស់ខោកោលក់ផ្លូវ ។
កំណាព្យពីប្រិយមិត្ត ឋន រ៉ាវី ៖ ព្រះមហាក្សត្រខ្មែរ
អាទិត្យ ១២ ឧសភា, ២០១៣ ម៉ោង ០៨:៤៤ព្រះមហាក្សត្រខ្មែរ គឺជាដួងខែ និងព្រះសុរិយា
ជួយបំភ្លឺរាស្រ្ត ក្រុងស្រែចំការ គ្មាននិន្នាការ
ស្នេហាស្មើគ្នា។
កំណាព្យពីប្រិយមិត្ត សឿន រតនៈវិចិត្រ ៖ អបអរឆ្នាំថ្មី
ព្រហស្បតិ៍ ១១ មេសា, ២០១៣ ម៉ោង ១៣:១០ធ្មេចបើកៗជិតចូលឆ្នាំ ដែលជាប្រចាំចំខែបួន
នៅថ្ងៃដប់បីឬដប់បួន មេសាតាមក្បួននៃហោរា ។
ប្រជាផ្តើមរៀបផ្ទះសម្បែង បោសជូតតុបតែងតាំងភ្ញីផ្កា
រៀបរណ្តាប់ទទួល ទេវតា មានផ្លែផល្លា បាយសី ផង។
កំណាព្យពីប្រិយមិត្ត Chun Kimhoeurn ៖ មហាកលិយុគ
ច័ន្ទ ២៥ មីនា, ២០១៣ ម៉ោង ១៣:០៧បីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ ពួកបនប្រល័យស្ទើរផុតពូជ
ប្រជារាស្ត្រខ្មែរទាំងធំ តូច ទំរាំ នឹងរួចគ្មានសល់អ្វី ។
ព្រាត់ប្រាស់បង ប្អូន កូននិងចៅ បន្សល់ទុកនៅវិប្បដិសារី
ម្តាយត្រូវព្រាត់កូនទាំងប្រុសស្រី ព្រាត់ទាំងអាល័យប្តី ប្រពន្ធ ។
កំណាព្យពីប្រិយមិត្ត រ៉េន រដ្ឋា ៖ លង់ស្នេហ៍សម្រស់នារីស្ម័គ្រចិត្ត
ពុធ ២៧ កុម្ភៈ, ២០១៣ ម៉ោង ១២:១០ឱខែកុម្ភៈត្រជាក់នៅឡើយ ធម្មជាតិស្រស់អើយឆ្ងាយដាច់នេត្រា
នឹកសែនស្រណោះអាឡោះចិន្តា វាលកម្មសិក្សាការងារស្ម័គ្រចិត្ត។
ដែនដីសំឡូតម៉ុមអូនស្លូតពិត វាចានិស្សិតដក់ដិតឱរា
ទោះបីនឿយហត់ក៏គួរស្នេហា ស៊ុងមួយកន្និដ្ឋាមិនចង់ឲ្យឃ្លាត។
គ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាឃាតករលាក់មុន ក្នុងស្រទាប់យុវជន ក្នុងឱកាសបុណ្យចូលឆ្នាំ ចិន-វៀតណាម
សុក្រ ១៥ កុម្ភៈ, ២០១៣ ម៉ោង ១២:២២ក្នុងឱកាសបុណ្យចូលឆ្នាំ ចិន-វៀតណាម ឆ្នាំ២០១៣ (ថ្ងៃទី០៩-១២ ខែកុម្ភៈ ឆ្នាំ២០១៣) កន្លងមកនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៩៣ករណី ត្រូវបានរាយការណ៍ មកកាន់នាយកដ្ឋានសណ្តាប់ធ្លាប់ នៃក្រសួងមហាផ្ទៃ ដែលក្នុងនេះបណ្តាលឱ្យមានមនុស្សស្លាប់ ចំនួន ៤៣នាក់ រងរបួសធ្ងន់ចំនួន ៩៧នាក់ និងរងរបួសស្រាលចំនួន ៦៨នាក់។
ចំណេញឬខាត
សុក្រ ០៨ កុម្ភៈ, ២០១៣ ម៉ោង ១៥:៤៩ចំណេញឬខាតសង្វាតម្លឹងៗ មីអូនខំប្រឹងទាញឡើងធ្លាក់ស្ពេះ
នូវត្រយូងចេកអោយឃើញច្បាស់ចែស ហើយថែមសំយេះដៃជួយទាញទៀត។
កំណាព្យពីប្រិយមិត្ត លឹម សុភា ៖ សម្បត្តិវប្បធម៌ និងធម្មជាតិ
សម្បត្តិវប្បធម៌ជាតិខ្មែរយើង ថ្កុំថ្កើងរុងរឿងល្អអស្ចារ្យ
រួមមានជំនឿនិងសាសនា សុទ្ធតែបានចារជាប់ផងដែរ។
សម្បត្តិវប្បធម៌និងធម្មជាតិ មិនដែលនឹងឃ្លាតពីចិត្តខ្មែរ
ចិត្តយើងមិនដែលនឹងកេចកែ មិនដែលកែប្រែម្តងណាឡើយ។
កំណាព្យពីប្រិយមិត្ត ម៉េងលី រតនពិសិដ្ឋ ៖ សង្ឃស្ទាវ
អង្គារ ១៥ មករា, ២០១៣ ម៉ោង ១២:៣៦សព្វថ្ងៃសម្បូរណាស់សង្ឃស្ទាវ សង្ឃនៅចាប់រាវទូរសព្ទ័តេ
ទៅកាន់មីអូនស្រស់មាសស្នេហ៍ និយាយតាប៉ែញ៉ែពេញវត្ត។

Login