វេទិកាអ្នកអាន


បើចង់ឲ្យ Khmerload ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូខ្លីៗ របស់អ្នក សូមបញ្ជូនអត្ថបទ រូបភាព ឬ វីដេអូខ្លី គួរឲ្យចាប់អារម្មណ៍មក khmerload@gmail.com ។ នៅក្នុង Email អ្នកត្រូវដាក់ (1) ចំណងជើងរបស់អត្ថបទ (2) អត្ថបទរបស់អ្នក (3) រូបភាព និង វីដេអូ បើសិនជាមាន និង (4) លេខទូរស័ព្ទរបស់អ្នក ។ យើងខ្ញុំនឹង ទូរស័ព្ទបញ្ជាក់ ហើយ ធ្វើការត្រួតពិនិត្យ មុននឹងបញ្ចូលអត្ថបទ ទៅ វិបសាយ Khmerload ។ ក្រោយពីបញ្ជាក់ច្បាស់ហើយ Khmerload នឹងផ្សព្វផ្សាយក្នុងកំឡុង ២៤ ម៉ោង អត្ថបទអាចជា រឿងជីវិតផ្ទាល់ខ្លួន ទស្សនអំពីជីវិតនិងសង្គម រឿងនិពន្ធខ្លីៗផ្ទាល់ខ្លួន ម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ការសារភាពស្នេហ៍ ការសារភាព ទទួលកំហុស ការតស៊ូ ការអបអរថ្ងៃកំណើត ដែលមានអត្ថន័យគួរ ឲ្យចាប់អារម្មណ៍ ។ល។

កំណាព្យពីប្រិយមិត្ត ប៉ាវ​ សុធា៖ ហាត់ កាយ,ចិត្ត​ និង បញ្ញា

ច័ន្ទ ២០ ឧសភា, ២០១៣ ម៉ោង ១៣:២២

១- កំលាំង កាយ ចិត្ត និងបញ្ញា លោកថាអស្ចារ្យក្លាំងក្លាក្រៃ

ជីវិតយើងរស់បានសព្វថ្ងៃ អាស្រ័យកំលាំងបីនេះឯង ។

២- រាងកាយរឹងមាំព្រោះលកលៃ ហាត់ប្រាណរាល់ថ្ងៃកុំបីក្រែង

នឿយហត់យ៉ាងណាមិនបើលែង កាយារមែងពិតមាំល្អ ។


កំណាព្យពីប្រិយមិត្ត ប៉ាវ​ សុធា៖ ចោរលួចវិជ្ជា

ច័ន្ទ ២០ ឧសភា, ២០១៣ ម៉ោង ១៣:២០

១- ខ្ញុំបាទសូមអនុញ្ញាតពោល ន័យចោរគោលៗតាមលំដាប់

តើចោរមួយណាគួរតម្រាប់ វាចារសាស័ព្ទប្រាប់ដំណើរ ។

២- ចោរក្លែងបន្លំគៃបំបាត់ គេមិនប្រយ័ត្នបានគ្រាន់បើ

ដល់ពេលតាមទាន់តាំងឆោឡោ អស់អាវអស់ខោកោលក់ផ្លូវ ។


កំណាព្យពីប្រិយមិត្ត ឋន រ៉ាវី ៖ ព្រះមហាក្សត្រខ្មែរ

អាទិត្យ ១២ ឧសភា, ២០១៣ ម៉ោង ០៨:៤៤

ព្រះមហាក្សត្រខ្មែរ គឺជាដួងខែ និងព្រះសុរិយា

ជួយបំភ្លឺរាស្រ្ត ក្រុងស្រែចំការ គ្មាននិន្នាការ

ស្នេហាស្មើគ្នា។


កំណាព្យពីប្រិយមិត្ត សឿន រតនៈវិចិត្រ ៖ អបអរឆ្នាំថ្មី

ព្រហស្បតិ៍ ១១ មេសា, ២០១៣ ម៉ោង ១៣:១០

ធ្មេចបើកៗជិតចូលឆ្នាំ ដែលជាប្រចាំចំខែបួន

នៅថ្ងៃដប់បីឬដប់បួន មេសាតាមក្បួននៃហោរា ។

ប្រជាផ្តើមរៀបផ្ទះសម្បែង បោសជូតតុបតែងតាំងភ្ញីផ្កា

រៀបរណ្តាប់ទទួល ទេវតា មានផ្លែផល្លា បាយសី ផង។


កំណាព្យពីប្រិយមិត្ត Chun Kimhoeurn ៖ មហាកលិយុគ

ច័ន្ទ ២៥ មីនា, ២០១៣ ម៉ោង ១៣:០៧

បីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ ពួកបនប្រល័យស្ទើរផុតពូជ

ប្រជារាស្ត្រខ្មែរទាំងធំ តូច ទំរាំ នឹងរួចគ្មានសល់អ្វី ។

ព្រាត់ប្រាស់បង ប្អូន កូននិងចៅ បន្សល់ទុកនៅវិប្បដិសារី

ម្តាយត្រូវព្រាត់កូនទាំងប្រុសស្រី ព្រាត់ទាំងអាល័យប្តី ប្រពន្ធ ។


កំណាព្យពីប្រិយមិត្ត រ៉េន រដ្ឋា ៖ លង់ស្នេហ៍សម្រស់នារីស្ម័គ្រចិត្ត

ពុធ ២៧ កុម្ភៈ, ២០១៣ ម៉ោង ១២:១០

ឱខែកុម្ភៈត្រជាក់នៅឡើយ ធម្មជាតិស្រស់អើយឆ្ងាយដាច់នេត្រា

នឹកសែនស្រណោះអាឡោះចិន្តា វាលកម្មសិក្សាការងារស្ម័គ្រចិត្ត។

ដែនដីសំឡូតម៉ុមអូនស្លូតពិត វាចានិស្សិតដក់ដិតឱរា

ទោះបីនឿយហត់ក៏គួរស្នេហា ស៊ុងមួយកន្និដ្ឋាមិនចង់ឲ្យឃ្លាត។


គ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាឃាតករលាក់មុន ក្នុងស្រទាប់យុវជន ក្នុងឱកាសបុណ្យចូលឆ្នាំ ចិន-វៀតណាម

សុក្រ ១៥ កុម្ភៈ, ២០១៣ ម៉ោង ១២:២២

ក្នុងឱកាសបុណ្យចូលឆ្នាំ ចិន-វៀតណាម ឆ្នាំ២០១៣ (ថ្ងៃទី០៩-១២ ខែកុម្ភៈ ឆ្នាំ២០១៣) កន្លងមកនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៩៣ករណី ត្រូវបានរាយការណ៍ មកកាន់នាយកដ្ឋានសណ្តាប់ធ្លាប់ នៃក្រសួងមហាផ្ទៃ ដែលក្នុងនេះបណ្តាលឱ្យមានមនុស្សស្លាប់ ចំនួន ៤៣នាក់ រងរបួសធ្ងន់ចំនួន ៩៧នាក់ និងរងរបួសស្រាលចំនួន ៦៨នាក់។


ចំណេញឬខាត

សុក្រ ០៨ កុម្ភៈ, ២០១៣ ម៉ោង ១៥:៤៩

ចំណេញឬខាតសង្វាតម្លឹងៗ មីអូនខំប្រឹងទាញឡើងធ្លាក់ស្ពេះ
នូវត្រយូងចេកអោយឃើញច្បាស់ចែស ហើយថែមសំយេះដៃជួយទាញទៀត។


កំណាព្យពីប្រិយមិត្ត លឹម សុភា ៖ សម្បត្តិវប្បធម៌ និងធម្មជាតិ

សៅរ៍ ២៦ មករា, ២០១៣ ម៉ោង ១២:២០

សម្បត្តិវប្បធម៌ជាតិខ្មែរយើង ថ្កុំថ្កើងរុងរឿងល្អអស្ចារ្យ

រួមមានជំនឿនិងសាសនា សុទ្ធតែបានចារជាប់ផងដែរ។

សម្បត្តិវប្បធម៌និងធម្មជាតិ មិនដែលនឹងឃ្លាតពីចិត្តខ្មែរ

ចិត្តយើងមិនដែលនឹងកេចកែ មិនដែលកែប្រែម្តងណាឡើយ។


កំណាព្យពីប្រិយមិត្ត Ravy Thorn ៖ អរគុណ

អង្គារ ១៥ មករា, ២០១៣ ម៉ោង ១២:៤៩

កំណាព្យពីប្រិយមិត្ត ម៉េងលី រតនពិសិដ្ឋ ៖ សង្ឃស្ទាវ

អង្គារ ១៥ មករា, ២០១៣ ម៉ោង ១២:៣៦

សព្វថ្ងៃសម្បូរណាស់សង្ឃស្ទាវ សង្ឃនៅចាប់រាវទូរសព្ទ័តេ

ទៅកាន់មីអូនស្រស់មាសស្នេហ៍ និយាយតាប៉ែញ៉ែពេញវត្ត។


រូបភាព៖ សកម្មភាពជួយដល់សង្គម របស់ប៉ូលីសចរាចរណ៏ នៅក្នុងប្រទេសកម្ពុជា

ព្រហស្បតិ៍ ១០ មករា, ២០១៣ ម៉ោង ១២:៤៩

សួស្តីប្រិយមិត្តទាំងអស់គ្នា ថ្ងៃនេះខ្មែរឡូត សូមលើកយករូបភាពមួយចំនួន ដែលទាក់ទងនឹងសកម្មភាពជួយដល់សង្គម របស់ប៉ូលីសចររាចរណ៏មួយចំនួន នៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ។


វីដេអូចម្រៀងពីប្រិយមិត្ត Darithea Yel ៖ Father (Original)

ច័ន្ទ ០៧ មករា, ២០១៣ ម៉ោង ១៣:២៧

រូពភាពពីប្រិយមិត្ត fai seav ៖ រូបភាព​តំបន់ស្រស់ស្អាតកណ្ដាលព្រៃរ​​ ក្នុង​ ខេត្ត ពោធិសាត់

សុក្រ ០៤ មករា, ២០១៣ ម៉ោង ១៥:៥៤

នេះជារួបភាព ដែលខ្ញុំបានថតក្នុងរដូវប្រាំង កាលពីឆ្នាំទៅមិញ នៅក្នុងព្រៃ ចំនុចចិនយំ(ប្រហែល7គីឡូម៉ែត្រពីផ្លូវ146) ក្នុងស្រុកវាលវែងខេត្ត ពោធិសាត់ ប៉ុន្តែផ្លូវពិបាកធ្វើដំណើរណាស់ អាចធ្វើដំណើរបានតែថ្មើជើងតែប៉ុណ្ណោះ បើរដូវវស្សារវិញរិតតែពិបាកធ្វើដំណើរទៅទៀត។


កំណាព្យពីប្រិយមិត្ត seangleng phal ៖ កញ្រ្ជៀចស្នេហ៏ខ្ញុំ

សៅរ៍ ០១ ធ្នូ, ២០១២ ម៉ោង ១២:១៦

កញ្ជៀចស្នេហ៏ខ្ញុំ ជាស្រុកឧត្តម ដែលខ្ញុំសិក្សា

នៅវិទ្យាល័យ នរោត្តមសាលា នៅក្បែរទីផ្សារ ជិតផ្ទះស្រស់ស្រី។


Advertise with us at board SPC1
Sponsored Links
Contact us