វេទិកាអ្នកអាន


បើចង់ឲ្យ Khmerload ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូខ្លីៗ របស់អ្នក សូមបញ្ជូនអត្ថបទ រូបភាព ឬ វីដេអូខ្លី គួរឲ្យចាប់អារម្មណ៍មក khmerload@gmail.com ។ នៅក្នុង Email អ្នកត្រូវដាក់ (1) ចំណងជើងរបស់អត្ថបទ (2) អត្ថបទរបស់អ្នក (3) រូបភាព និង វីដេអូ បើសិនជាមាន និង (4) លេខទូរស័ព្ទរបស់អ្នក ។ យើងខ្ញុំនឹង ទូរស័ព្ទបញ្ជាក់ ហើយ ធ្វើការត្រួតពិនិត្យ មុននឹងបញ្ចូលអត្ថបទ ទៅ វិបសាយ Khmerload ។ ក្រោយពីបញ្ជាក់ច្បាស់ហើយ Khmerload នឹងផ្សព្វផ្សាយក្នុងកំឡុង ២៤ ម៉ោង អត្ថបទអាចជា រឿងជីវិតផ្ទាល់ខ្លួន ទស្សនអំពីជីវិតនិងសង្គម រឿងនិពន្ធខ្លីៗផ្ទាល់ខ្លួន ម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ការសារភាពស្នេហ៍ ការសារភាព ទទួលកំហុស ការតស៊ូ ការអបអរថ្ងៃកំណើត ដែលមានអត្ថន័យគួរ ឲ្យចាប់អារម្មណ៍ ។ល។

អត្ថបទដោយប្រិយមិត្ត kannaro tep ៖ បរាជ័យតែមិនចុះចាញ់

ច័ន្ទ ២៥ មិថុនា, ២០១២ ម៉ោង ១៣:៣០

នៅក្រោមមេឃលើដីនេះ គ្មានអ្នកណាដែលថាមិនធ្លាប់បរាជ័យ នោះទេគ្រាន់តែថាតិច ឬ ក៏ច្រើនតូច ឬ ក៏ធំបប៉ុណ្ណោះ។ នៅក្នុងដំនើរជីវិតរបស់យើងទាំងអស់គ្នារបែងតែជួបនិងឧបសគ្គ ដែលតែងតែតាមយាយីជីវិតរបស់យើង។ ហើយឧបសគ្គទាំងនោះក៏បានផ្ដួលមនុស្សមួយចំនួនឲ្យ បាក់ស្បាតក្រាបចុះចាញ់លែងហ៊ានប្រយុទ្ធ។សួរទៅមើលថា តើនរណាមិនធ្លាប់ដួល ?។តើនរណាមិនធ្លាប់ឈឺចាប់?។ តើយើងចាំទេការគ្រាយើងនៅកុមារភាព យើងបានបោះជំហានរៀនដើរទៅមុខ សួរថាតើយើងដួលប៉ុន្មានដង?​ តែយើងនៅតែអាចក្រោកឈរចាប់ផ្ដើមជាថ្មី បើសិនជាពេលនោះ យើងបោះបង់មិនហ៊ានធ្វើបន្ដទៀតនោះ ម្លេះពេលនេះយើងមិនមែនអាចដើរផង រត់ផងនោះទេ។ ចុះហេតុអ្វីបានជាបច្ចុប្បន្នក្នុងពេលខ្លះ យើងមិនហ៊ានតស៊ូពុះពារដូចជាគ្រាមុន? ខ្ញុំដឹងថានៅក្នុងស្ថានការណ៍បែបនេះវាពិតជា ឲ្យយើងឈឺចាប់ពឺតផ្សារស្ទើរតែមិនហ៊ានងើយមុខមើលលោកា។ តែយើងម៉េចនិងអាច បណ្ដោយឲ្យជីវិតរបស់យើងរស់ក្រោមវិប្បដិសារីនៃ ការបរាជ័យបានទៅ។បងប្អូនអ្នកអានទាំងទ្បាយដែល ទទួលអារម្មណ៍ស្មុកស្មាញនៅក្នុងការបរាជ័យ សូមបងប្អូនកុំទាន់បាក់ទឹកចិត្ដអី។យើងត្រូវតែមានសង្ឃឹមទ្បើង ផ្លូវសំរាប់ដើររបស់យើងនៅតែមានជានិច្ច វាស្ថិតត្រង់ថាយើងចង់ដើរទៅ ឬក៏ដេក ដួលនៅមួយកន្លែងតែប៉ុណ្ណោះ។ សូមមានគំនិតវិជ្ជមានក្នុងចិត្ដទ្បើង យើងមិនមែនកើតមកសំរាប់បរាជ័យនោះទេ យើងកើតមកដើម្បីជោគជ័យ។យើងកើតមក ជាអ្នកប្រយុទ្ធគឺប្រយុទ្ធនិងឧបសគ្គ រំដោះខ្លួនពី ភាពបរាជ័យ ដើម្បីចាប់យកជោគជ័យ។តើ បរាជ័យមានអ្វីគួរអោយខ្លាចទៅ បរាជ័យបានបង្រៀនយើងឲ្យស្គាល់ពីរបៀបធ្វើយ៉ាងណាជោគជ័យ បើសិនជាយើងរៀនពីវា។សូមមិត្ដអ្នកអានទាំងទ្បាយចូលមានសុទិដ្ឋិនិយមថា បើសិនជាយើងបរាជ័យ១ដង យើងទទួលបានមេរៀន១លើក ចុះបើសិនជាយើងបរាជ័យរាប់រយពាន់ដង តើយើងនិងទទួលបានមេរៀនប៉ុនណាទៅ?។ សូមចាំថា ការបរាជ័យ អាចរុញយើងទៅមុខរឺទាញយើងទៅក្រោយ វាអាស្រ័យលើការជ្រើសរើសរបស់យើងថាយកមួយណាតែប៉ុនណ្ណោះ។

ជាចុងបញ្ចប់នៃអត្ថបទ ខ្ញុំសូមជូនពរអោយមិត្ដទាំងអស់គ្នាជួបប្រទះតែ សេចក្ដីសុខ និងភាពជោគជ័យនៅក្នុងអ្វីដែលមិត្ដកំពុងតែធ្វើ។

Tip

        ខ្ញុំសូមបង្ហាញរូបមន្ដមួយដែលខ្ញុំទទួលបានពី ការចូលរៀនវគ្គបណ្ដុះបណ្តាល គឺថាៈ

រៀបយុទ្ធសាស្រ្ត  ​​​​--> ការអនុវត្ដ --> លទ្ធផល= ជោគជ័យ បរាជ័យ

  • បើយើងទទួលបានលទ្ធផលទីមួយសូមបន្តធ្វើ តទៅទៀត
  • បើយើងទទួលបានលទ្ថផលទពីរសូមបកត្រលប់ទៅជំហ៊ានទីមួយវិញ(រៀបយុទ្ធសាស្រ្ដ)

​      មូលហេតុដែលខ្ញុំបង្ហាញរូបមន្ដនេះព្រោះ ខ្ញុំចង់អោយបងប្អូនដឹងថា លទ្ធផល គឺមានប្រភពរបស់លទ្ធផល បើយើងចង៉ផ្លាស់ប្ដូរលទ្ធផលយើងត្រូវដឹងពីប្រភពរបស់វារួចកែសំរួល នោះយើងនិងអាចផ្លាស់ប្ដូរលទ្ធផលរបស់យើងបានហើយ។

Khmerload


មតិ (Comments)