វេទិកាអ្នកអាន
បើចង់ឲ្យ Khmerload ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូខ្លីៗ របស់អ្នក សូមបញ្ជូនអត្ថបទ រូបភាព ឬ វីដេអូខ្លី គួរឲ្យចាប់អារម្មណ៍មក khmerload@gmail.com ។ នៅក្នុង Email អ្នកត្រូវដាក់ (1) ចំណងជើងរបស់អត្ថបទ (2) អត្ថបទរបស់អ្នក (3) រូបភាព និង វីដេអូ បើសិនជាមាន និង (4) លេខទូរស័ព្ទរបស់អ្នក ។ យើងខ្ញុំនឹង ទូរស័ព្ទបញ្ជាក់ ហើយ ធ្វើការត្រួតពិនិត្យ មុននឹងបញ្ចូលអត្ថបទ ទៅ វិបសាយ Khmerload ។ ក្រោយពីបញ្ជាក់ច្បាស់ហើយ Khmerload នឹងផ្សព្វផ្សាយក្នុងកំឡុង ២៤ ម៉ោង អត្ថបទអាចជា រឿងជីវិតផ្ទាល់ខ្លួន ទស្សនអំពីជីវិតនិងសង្គម រឿងនិពន្ធខ្លីៗផ្ទាល់ខ្លួន ម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ការសារភាពស្នេហ៍ ការសារភាព ទទួលកំហុស ការតស៊ូ ការអបអរថ្ងៃកំណើត ដែលមានអត្ថន័យគួរ ឲ្យចាប់អារម្មណ៍ ។ល។
កំណាព្យដោយប្រិយមិត្ត ភឹម ប៊ុនរិទ្ធ ៖ កំណាព្យ ក .ខ
សៅរ៍ ២៣ មិថុនា, ២០១២ ម៉ោង ១៣:៣៩កំណាព្យ ក .ខ
- កកើតជាមនុស្សទោះប្រុសស្រី ខខំឃ្មាតខ្មីប្រឹងសាងល្អ
គគឹតគួចចិត្តសប្បុរសធម៌ ឃឃើញផ្លូវល្អប្រឹងសង្វាត ។
- ងងើបអោយផុតពីបាបកម្ម ចចូរចងចាំខំសិក្សា
ឆឆាបឆោងយកច្បាប់តម្រា ជជាក់ជ្រះថ្លាដោយសុច្ចរិត ។
- ឈឈប់ប្រព្រឹត្តិអំពើខុស ញញើតវាចុះកុំស្រវ៉ា
ដដេញអោយផុតនូវហឹង្សា ថថែ ករុណា និង ខន្តី ។
- ឌឌឺដងប៉ងផ្សងចំណេះ ឍឍាចាំចេះទុកការពារ
ណណែនក្នុងខ្លួនដោយវិជ្ជា តតាមព្រហ្មវិហារធម៌ប្រពៃ ។

- ថថែខ្លួនប្រាណអោយនឹងន៎ ទទប់ជំហរអោយមាំមួន
ធធន់អំណត់កុំគំគួន ននាំសុខសួនក្នុងអាត្មា ។
- បបានកុសលចិត្តជ្រះថ្លា ផផាត់ចោលរ៉ារិៈកំណាញ់
ពពឹងលើធម៌ដើម្បីផ្ចាញ់ ភភូតផាត់ចេញកុំមុសារ ។
- មមានចរិយាល្អប្រពៃ យយល់លកលៃស្គាស់ខុសត្រូវ
ររកសុច្ចរិតធ្វើជាផ្លូវ លលះបង់ទៅអបាយមុខ ។
- វវក់ផលបុណ្យកុំសាងបាប សសាងស្អាតបាតសីលធម៌ថ្លៃ
ហហ៊ានតាំងចិត្តស្មោះភក្តី ឡឡើងសិរីយសបវរ ។
- អអស់វាចាតែត្រឹមនេះ ប្រឹងប្រែងជំនៈអោយជោគជ័យ
ក្លាយជាមនុស្សល្អទើបមានន័យ ជរារឺក្ស័យឈ្មោះគង់វង្ស ។
ដោយ ៖ ប៊ុនរិទ្ធ
Khmerload

Login
មតិ (Comments)