វេទិកាអ្នកអាន
បើចង់ឲ្យ Khmerload ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូខ្លីៗ របស់អ្នក សូមបញ្ជូនអត្ថបទ រូបភាព ឬ វីដេអូខ្លី គួរឲ្យចាប់អារម្មណ៍មក khmerload@gmail.com ។ នៅក្នុង Email អ្នកត្រូវដាក់ (1) ចំណងជើងរបស់អត្ថបទ (2) អត្ថបទរបស់អ្នក (3) រូបភាព និង វីដេអូ បើសិនជាមាន និង (4) លេខទូរស័ព្ទរបស់អ្នក ។ យើងខ្ញុំនឹង ទូរស័ព្ទបញ្ជាក់ ហើយ ធ្វើការត្រួតពិនិត្យ មុននឹងបញ្ចូលអត្ថបទ ទៅ វិបសាយ Khmerload ។ ក្រោយពីបញ្ជាក់ច្បាស់ហើយ Khmerload នឹងផ្សព្វផ្សាយក្នុងកំឡុង ២៤ ម៉ោង អត្ថបទអាចជា រឿងជីវិតផ្ទាល់ខ្លួន ទស្សនអំពីជីវិតនិងសង្គម រឿងនិពន្ធខ្លីៗផ្ទាល់ខ្លួន ម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ការសារភាពស្នេហ៍ ការសារភាព ទទួលកំហុស ការតស៊ូ ការអបអរថ្ងៃកំណើត ដែលមានអត្ថន័យគួរ ឲ្យចាប់អារម្មណ៍ ។ល។
កំណាព្យដោយប្រិយមិត្ត ភឹម ប៊ុនរិទ្ធ ៖ បងសុំចិត្តស្រី
សៅរ៍ ២៣ មិថុនា, ២០១២ ម៉ោង ១៣:៣០បងសុំចិត្តស្រី
ស្ត្រីក្នុងលោកគឺជាមាតា អាណិតមេត្តាដល់បុរសផង
វាលមុខវាលក្រោយបញ្ចោញសាច់ខ្នង ខ្លីហើយឆែកផងទាំងលើទាំងក្រោម ។
ស្ត្រីជាបេឡាគ្រប់គ្រងលុយកាក់ មុនចាយទិញលក់ត្រូវចេះលកលៃ
កុំប្រព្រឹត្តិល្បែងវាមិនប្រពៃ ជួបជុំស្រីៗនិយាយដើមគេ ។
ស្ត្រីចង់រាំច្រៀងត្រូវគឹតអោយច្បាស់ កុំចាកចោលផ្ទះទៅខារ៉ាអូខេ
បើស្ងួនអផ្សុកកុំដើរផ្ទះគេ មានពេលទំនេរថែទាំកូនចៅ ។
ម៉ូតអាវម៉ូតសក់ស្រីលៃអោយសម ស៊ិចស៊ីពេកមុំមិនសមទេថ្លៃ

កុំត្រាប់បរទេសត្រូវចាំស្រី អាសូរដល់ប្តីរស់នៅជាមួយ ។
ស្ត្រីមានសិទ្ធិស្មើគ្នាបុរស កិច្ចការទាំងអស់ស្ត្រីអាចធ្វើបាន
តែរឿងសុរាសុំអាណិតប្រាណ លើកដាច់កល្យាណអាសូរប្រាណស្រី ។
ស្ត្រីចេះផ្អែមល្អែមតុបតែងចរិយា ប្រុសគ្រប់អាត្មាដើរចោលមិនរួច
កុំខឹងនឹងប្តីជេកូនប្រដូច នាំអោយប្រុសខូចរកលេសវាយតប់ ។
ស្ត្រីគេបង្អាប់វិលចង្ក្រានមិនជុំ ខុសទេស្រីមុំកុំអន់ចិន្តា
ពង្រឹងស្មារតីឈ្នះរាល់កិច្ចការ គ្មានការងារណាដែលធ្វើមិនកើត ។
ដោយ ៖ ប៊ុនរិទ្ធ
Khmerload

Login
មតិ (Comments)